កម្ពុជា និង ព័រទុយហ្គាល់ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា បង្កើតជាក្របខ័ណ្ឌផ្លូវការមួយសម្រាប់ការផ្លាស់ប្តូរកិច្ចការងារការទូតជាទៀងទាត់ និងបង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ

កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Paulo Rangel រដ្ឋមន្ត្រីការបរទេសព័រទុយហ្គាល់ បានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា បង្កើតជាក្របខ័ណ្ឌផ្លូវការមួយសម្រាប់ការផ្លាស់ប្តូរកិច្ចការងារការទូតជាទៀងទាត់ និងបង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធលើបញ្ហាតំបន់ និងសកលលោក ដែលជាកង្វល់រួម។
នៅក្នុងឱកាសនោះ ភាគីទាំងពីរក៏បានពិភាក្សាគ្នាអំពីលទ្ធភាពពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបានប្តេជ្ញាចិត្តធ្វើការងារយ៉ាងជិតស្និទ្ធ ដើម្បីជំរុញការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ៕