អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស៖ បុគ្គលឈ្មោះ ជា វិនឡុង ត្រូវបានលុបឈ្មោះចេញពីបញ្ជីគ្រប់គ្រង តាំងពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦

អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស៖ បុគ្គលឈ្មោះ ជា វិនឡុង ត្រូវបានលុបឈ្មោះចេញពីបញ្ជីគ្រប់គ្រង តាំងពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦
(ត្បូងឃ្មុំ)៖ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា បុគ្គលឈ្មោះ ជា វិនឡុង ដែលមានភិនភាគដូចការចុះផ្សាយនៅលើបណ្ដាញសង្គម ត្រូវបានកងរាជអាវុធហត្ថ ស្នើសុំលុបឈ្មោះចេញពីបញ្ជីគ្រប់គ្រង តាំងពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយសារបាត់មុខពីអង្គភាពដោយគ្មានការអនុញ្ញាត។
យោងតាមសេចក្តីសម្រេចលេខ ០០៨/២០២៦ លឈ. ចុះថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ស្តីពីការលុបឈ្មោះយោធិនចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ព្រឹន្ទបាលទោ ជា វិនឡុង ត្រូវបានលុបឈ្មោះចេញពីក្របខ័ណ្ឌជាផ្លូវការ។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបន្ថែមថា ជំនាញមន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ កំពុងបន្តធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតករណីនេះ តាមនីតិវិធីច្បាប់៕