ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានជំរុញដល់ស្នងការនគរបាលខេត្តកណ្ដាល ត្រូវពង្រីកការបណ្ដុះបណ្ដាល ជំនាញបង្ការ ទប់ស្កាត់ ពន្លត់អគ្គីភ័យ និងសង្គ្រោះ ទៅកាន់អាជ្ញាធរមូលដ្ឋាន ប្រជាការពារ ប្រជាពលរដ្ឋ និងរោងចក្រសហគ្រាស ដើម្បីឱ្យពួកគាត់បានយល់ដឹង ហើយនៅពេលដែលមូលដ្ឋានរបស់គាត់កើតមានឡើងនូវអគ្គីភ័យ ពួកគាត់អាចធ្វើអន្តរាគមន៍ជួយពន្លត់បានទាន់ពេលវេលា ឬកាត់បន្ថយការរីករាលដាលនៃអគ្គីភ័យកុំឱ្យកាន់តែធំបន្ថែមទៀត។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានជំរុញដល់ស្នងការនគរបាលខេត្តកណ្ដាល ត្រូវពង្រីកការបណ្ដុះបណ្ដាល ជំនាញបង្ការ ទប់ស្កាត់ ពន្លត់អគ្គីភ័យ និងសង្គ្រោះ ទៅកាន់អាជ្ញាធរមូលដ្ឋាន ប្រជាការពារ ប្រជាពលរដ្ឋ និងរោងចក្រសហគ្រាស ដើម្បីឱ្យពួកគាត់បានយល់ដឹង ហើយនៅពេលដែលមូលដ្ឋានរបស់គាត់កើតមានឡើងនូវអគ្គីភ័យ ពួកគាត់អាចធ្វើអន្តរាគមន៍ជួយពន្លត់បានទាន់ពេលវេលា ឬកាត់បន្ថយការរីករាលដាលនៃអគ្គីភ័យកុំឱ្យកាន់តែធំបន្ថែមទៀត។

ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ដូចនេះ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីក្នុងទិវាជាតិបង្ការនិងពន្លត់អគ្គីភ័យ លើកទី០៧ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសួនច្បារច្រមុះជ្រូក ក្រុងតាខ្មៅ នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦។

ឯកឧត្ដមអភិបាលខេត្ត បន្តថា៖ អាជ្ញាធរមូលដ្ឋានត្រូវពិនិត្យមើលរោងចក្រ សហគ្រាសណាដែលងាយហានិភ័យមានអគ្គីភ័យ ព្រមទាំងត្រូវពិនិត្យអ្នកពាក់ព័ន្ធត្រូវត្រៀមខ្លួនទទួលយកវគ្គបណ្ដុះបណ្ដាល ការយល់ដឹងដើម្បីជួយពន្លត់អគ្គីភ័យក្នុងករណីកើតមានឡើងក្នុងមូលដ្ឋានរបស់ខ្លួន។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល ណែនាំដល់ស្នងការនគរបាលខេត្តកណ្ដាល ត្រូវសហការជាមួយកងអង្គភាពដទៃផ្សេងៗទៀតឱ្យបានល្អ ដើម្បីអន្តរាគមន៍ ទប់ស្កាត់ និងពន្លត់អគ្គីភ័យបានទាន់ពេលវេលានៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ព្រោះថាជោគជ័យដែលយើងសម្រេចបាននាពេលកន្លងមកនេះ ពិតជាមិនអាចកាត់ផ្ដាច់បានពីកិច្ចសហការជាមួយកងអង្គភាពដទៃផ្សេងៗទៀតដូចជា បញ្ជាការដ្ឋានអង្គរក្ស អាកាសយានដ្ឋាន កងរាជអាវុធហត្ថ និងប្រជាការពារនៅក្នុងមូលដ្ឋាន ដូច្នេះសូមនគរបាលរបស់យើងបន្តកិច្ចសហការនេះឱ្យកាន់តែល្អ ជិតស្និទ្ធ និងក្លាយទៅជាប្រព័ន្ធទំនាក់ទំនងគ្នាមួយដ៏ច្បាស់លាស់ ដើម្បីនៅពេលដែលមានគ្រោះអគ្គីភ័យកើតមានឡើងនៅក្នុងមូលដ្ឋានណាមួយ យើងសហការគ្នាក្នុងការអន្តរាគមន៍ ទប់ស្កាត់ និងពន្លត់អគ្គីភ័យបានទាន់ពេលវេលា។

ជាមួយគ្នានេះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានស្នើដល់អភិបាលក្រុង-ស្រុកទាំងអស់ នៅក្នុងឆ្នាំ២០២៦នេះ ត្រូវខិតខំយកចិត្តទុកដាក់សម្របសម្រួលជាមួយរដ្ឋាករទឹក និងសេវាករទឹកស្អាតទាំងអស់ ត្រូវជំរុញធ្វើយ៉ាងណាឱ្យក្នុងមួយឃុំ-សង្កាត់ មានក្បាលប៊ូសបូមទឹក ១យ៉ាងតិចនៅក្នុងឃុំ-សង្កាត់ទាំងអស់ទូទាំងខេត្តកណ្ដាល ព្រោះនៅពេលមានបញ្ហាអគ្គីភ័យណាមួយកើតឡើងនៅក្នុងមូលដ្ឋាន បើទោះបីជាមានរថយន្តពន្លត់អគ្គីភ័យក៏ដោយ ប៉ុន្តែនៅពេលដែលរថយន្តបាញ់ទឹកអស់ ហើយក្បាលប៊ូសបូមទឹកនៅឆ្ងាយ នោះការជួយពន្លត់អគ្គីភ័យកាន់តែពិបាក និងមានភាពយឺតយ៉ាវក្នុងការជួយពន្លត់អគ្គីភ័យ ដែលបង្កឱ្យមានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរផងដែរ។

ឯកឧត្តមអភិបាលខេត្តកណ្ដាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្ននៅរដូវប្រាំងនេះ សូមបង្ការគ្រោះថ្នាក់អគ្គីភ័យនៅក្នុងលំនៅឋាន ផ្ទះសំបែង របស់បងប្អូនទាំងអស់គ្នា។ ហើយដើម្បីឱ្យវិធានការក្នុងការបង្ការអគ្គីភ័យកុំឱ្យកើតឡើង គឺត្រូវមានការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ ហើយប្រសិនបើប្រជាពលរដ្ឋបានយល់ដឹងពីវិធីងាយៗក្នុងការបង្ការ និងទប់ស្កាត់អគ្គីភ័យ នោះនៅក្នុងឆ្នាំ២០២៦ នេះនឹងកាត់បន្ថយគ្រោះអគ្គីភ័យបានយ៉ាងច្រើនបំផុត។

លោកឧត្តមសេនីយត្រី សារុន​ ពិសិដ្ឋ ស្នងការរងនគរបាលខេត្តកណ្តាល បានឱ្យដឹងថា៖ នៅទូទាំងខេត្តកណ្ដាលគ្រោះថ្នាក់អគ្គិភ័យកើតឡើង ចំនួន ១២៦ បណ្តាលឱ្យខូចខាត ឆេះផ្ទះ៦៦ខ្នង ឆេះផ្ទះល្វែង៦ល្វែង ឆេះស្មៅ និងព្រៃត្រែង៤៥កន្លែង ឆេះហាង២កន្លែង ឆេះឃ្លាំង៤ខ្នង ឆេះរថយន្ត១១គ្រឿង ឆេះម៉ូតូ២២គ្រឿង ឆេះយានដ្ឋានជួសជុលរថយន្ត១កន្លែង ឆេះសិប្បកម្ម១កន្លែង និងឆេះផ្សារចំនួន៤តូប បណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្ស ស្លាប់ចំនួន៥នាក់ និងរងរបួសចំនួន១១នាក់។ ហើយមូលហេតុបណ្ដាលមកពី ទុស្សេខ្សែភ្លើង ការអុជធូបទៀននៅពេលបុណ្យទាន ការបោះកន្ទុយបារីនៅតាមវាលស្រែ និងការយក ឃ្មុំ ។ល។