លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន ជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម GAN Kim Yong ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី។

កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅកោះសេប៊ូ ប្រទេសហ្វ៊ីលីពីន លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម GAN Kim Yong ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី។
ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីស្ថានភាពពាណិជ្ជកម្មក្នុងតំបន់ វឌ្ឍនភាពនៃការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងដំទ្បើងកម្រិតពាណិជ្ជកម្មទំនិញអាស៊ាន ការចរចាកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតរវាងប្រទេសទាំងពីរ។