នៅថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត
ថ្ងៃចេញផ្សាយៈ 30/03/2026
អញ្ជើញសួរសុខទុក្ខវីរកងទ័ពដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្រោយបានរងរបួស អំឡុងពេលបំពេញការងារ កាលពីថ្ងៃទី២៦ មីនា ២០២៦មកនេះ។
ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ក៏បាននាំនូវការផ្ដាំសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង សម្តេចធិបតី នាយករដ្ឋមន្ត្រី ជូនដល់សាមីខ្លួន និងក្រុមគ្រួសារ ដើម្បីជាការលើកទឹកចិត្តយោធិនកំពុងសម្រាកព្យាបាល ឆាប់ជាសះស្បើយ និងឆាប់វិលត្រលប់ទៅកាន់គេហដ្ឋានវិញឆាប់ៗ៕
