លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាលនិងសហការី បានចូលរួមរំលែកទុក្ខ ព្រមទាំងនាំយកថវិកាផ្ទាល់របស់ឯកឧត្តម គួច ចំរេីន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកជំទាវចំនួន៥លានរៀល ដោយក្នុង ១ សព ទទួលបានថវិកា ១លាន រៀល
ថ្ងៃចេញផ្សាយៈ 26/03/2026
ស្រុកខ្សាច់កណ្តាល:ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ដោយមានយកចិត្តទុកដាក់ និងក្តីអាណិតអាសូរពីសំណាក់ឯកឧត្តម គួច ចំរេីន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ចំពោះក្រុមគ្រួសារនៃសពទាំង ០៥នាក់ ដែលបានជួបឧបទ្ទវហេតុលិចទូក នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ព្រំប្រទល់ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាលនិងសហការី បានចូលរួមរំលែកទុក្ខ ព្រមទាំងនាំយកថវិកាផ្ទាល់របស់ឯកឧត្តម គួច ចំរេីន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកជំទាវចំនួន៥លានរៀល ដោយក្នុង ១ សព ទទួលបានថវិកា ១លាន រៀល ជាមួយគ្នានេះ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកខ្សាច់កណ្តាលក៏បាននាំយកថវិកា១លានរៀល និងសំភារមួយចំនួនជូនដល់គ្រួសារសពផងដែរ។

