កាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ព្រឹត្តិការណ៍សមរាត្រី ឬបាតុភូតព្រះអាទិត្យរះចំកំពូលកណ្តាល

កាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ព្រឹត្តិការណ៍សមរាត្រី ឬបាតុភូតព្រះអាទិត្យរះចំកំពូលកណ្តាល នៃប្រាសាទអង្គរវត្តបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករផ្តិតយករូបភាពអនុស្សាវរីយ៍ ដែលជាទិដ្ឋភាពដ៏កម្រកើតឡើង២ដងប៉ុណ្ណោះក្នុងមួយឆ្នាំនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍ ដោយក្នុងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ និងឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានអញ្ជើញទស្សនាព្រឹត្តិការណ៍នេះដែរ៕