ថាខូចខូចហើយ!តើនេះជាការឃុបឃិតគ្នាជាប្រព័ន្ធមែនទេ!?អាជ្ញាធរស្រុករមាសហែកមានលោក ស៊ូ ម៉ុល ជាអភិបាលស្រុក មិនខ្វល់ខ្វាយអំពីព័ត៌មានបានផ្សាយនិងផ្ញើជូនទៅលោក!ដើម្បីឲ្យលោកជួយមានចំណាត់ការក្នុងការក្នុងការបង្ក្រាបបុគ្គលខិលខូចមួយចំនួនដែលធ្វើជាប្រធានផ្សារនិងបក្សពួកខាងក្រោមឱវាទ!! បានដើរកឹបសំបុត្រផ្ញើម៉ូតូយកលុយក្នុងមួយគ្រឿងៗ 500 រៀល! តែដោយគ្មានទំនួលខុសត្រូវ ទាល់តែសោះ!ដោយទុកម៉ូតូប្រជាពលរដ្ឋដែលបានកឹបសំបុត្រយកលុយរួចហើយនោះ!ចោលកណ្ដាលវាលតែម្ដង!ធ្វើឲ្យប្រជាពលរដ្ឋនិងអាជីវករដែលចូលទៅទិញអីវ៉ាន់ម្ហូបអាហារត្រីសាច់បន្លែ! នៅក្នុងផ្សារ គ្មានទំនុកចិត្តទៅលើប្រធានផ្សាររូបនេះសោះឡើយ។
ខេត្តស្វាយរៀងវគ្គ : 2
ប្រជាពលរដ្ឋនិងអាជីវករនៅក្នុងផ្សារកំពង់ត្រាចស្ថិតនៅភូមិកំពង់ត្រាច
ឃុំកំពង់ត្រាច ស្រុករមាសហែកខេត្តស្វាយរៀង!!!? បានផ្ញើវីដេអូនិងរូបភាពមួយចំនួនមកឲ្យអ្នកសារព័ត៌មានបានដឹងគឺនៅយប់ថ្ងៃទី 14 ឈានចូលថ្ងៃទី 15 ខែមីនាឆ្នាំ 2026 នេះ!
មានបុគ្គលខិលខូចមួយចំនួន មានគ្នា២នាក់ទៅ៣នាក់ បាននាំគ្នាដើរកឹបសំបុត្រផ្ញើម៉ូតូ! ដើម្បីផ្ញើយកលុយពីម្ចាស់ម៉ូតូក្នុងមួយគ្រឿងៗ 500 រៀល។
បន្ទាប់មកបុគ្គលរកស៊ីមុខរបរទុច្ចរិតខិលខូចបែបនេះ!ក៏បានដើរចេញទៅដោយទុកម៉ូតូរបស់ប្រជាពលរដ្ឋនិងអាជីវករចោលកណ្ដាលវាលដោយគ្មានទំនួលខុសត្រូវទាល់តែសោះ!បន្ទាប់មកទៀតពួកគេក៏នាំគ្នាទៅកិបសំបុត្រម៉ូតូផ្ញើដើម្បីយកលុយទៀត!នៅទីតាំងផ្សេងៗឯទៀត!
សូមបញ្ជាក់ថាករណីនេះគឺមិនមែនជារឿងថ្មីនោះទេគឺវាជារឿងចាស់!ដោយកាលពីដើមខែ 3 កន្លងមកនេះក្រុមសារព័ត៌មានក៏បានធ្វើព័ត៌មានដើម្បីផ្ញើជូនទៅលោកអភិបាលស្រុករមាសហែក!ឲ្យលោកបានដឹងផងដែរ!
តែលោកហាក់បីដូចជាមិនអាចធ្វើអ្វីទាល់តែសោះ! នៅក្នុងចំណាត់ការបង្ក្រាបទប់ស្កាត់បុគ្គលខិលខូចឆ្លៀតឱកាស ដើម្បីយកចំណេញបំពេញមហ្ឆិតាផ្ទាល់ខ្លួន!និងធ្វើឱ្យប៉ះពាល់សណ្ដាប់ធ្នាប់សន្តិសុខសាធារណៈបាត់បង់នៅជំនឿជឿជាក់របស់ប្រជាពលរដ្ឋបែបនេះ!
– សូមបញ្ជាក់ផងដែរថាក្រោយពីការផ្ដល់ព័ត៌មានពីអង្គភាពសារព័ត៌មានយើងខ្ញុំទៅលោកអភិបាលស្រុករមាសហែក ស៊ូ ម៉ុល
ដើម្បីឲ្យលោកបានជ្រាបអំពីបញ្ហាផ្សារកំពង់ត្រាចនេះ!បន្ទាប់មកលោកក៏បានឆ្លើយតបថា (ខ្ញុំបានទទួលសូមអរគុណ)ថ្ងៃបន្ទាប់ទៀតអង្គភាពសារព័ត៌មានយើងខ្ញុំក៏បានផ្ញើជាវីដេអូរូបភាពនិងអត្ថបទនៃខ្លឹមសារអំពីបញ្ហាមិនប្រក្រតីខ្វះសណ្ដាប់ធ្នាប់អាណាធិបតេយ្យនៅជុំវិញផ្សារកំពង់ត្រាចបានផ្ញើជូនលោកអភិបាលស្រុកម្ដងទៀត!
ដើម្បីឲ្យលោកបានជ្រាបកាន់តែច្បាស់!ហើយលោកក៏បានឆ្លើយតាមសំណេរជាអក្សរតាមតេឡេក្រាមរបស់លោកបានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មានយើងខ្ញុំថា(ខ្ញុំបានទទួលខ្ញុំនឹងហៅអ្នកយកផាស៊ីមកធ្វើការណែនាំ)!តែអ្វីៗនៅដដែលមិនប្រែប្រួលទៅតាមដូចពាក្យលោកអភិបាលស្រុកបានប្រាប់អ្នកសារព័ត៌មាននោះឡើយ!!!?
មហាជនបានឆ្ងល់ថា : ឬនេះគ្រាន់តែជារឿងកំប៉ិកកំប៉ុក!វាមិនអាចឱ្យមហាកិត្តិយសឬសមត្ថភាពប៉ុនភ្នំ!របស់អភិបាលស្រុក មកដោះស្រាយរឿង!ត្រីច្រវ៉ាបែបនេះនោះទេ!ឬលោកទុកឱ្យភាពអាណាធិបតេយ្យនៅក្នុងផ្សារកំពង់ត្រាចមួយនេះ។!ក្លាយទៅជាដំបៅមហារីកសិន!ទើបលោកយកកំពូលឌឹកទ័រពីក្រៅប្រទេសមកព្យាបាលមែនដែរឬទេ!!!?
ឱលោកអភិបាលស្រុកអើយ!លោកអភិបាលស្រុក!បើមានបងប្អូនប្រជាពលរដ្ឋនិងក្រុមសារព័ត៌មានបានរាយការណ៍រឿងពិតប្រាកដយ៉ាងច្បាស់ក្រឡែតនិងភ្នែកបែបនេះហើយ!
ហើយឲ្យលោកក្នុងនាមជាអាណាព្យាបាល ក្នុងនាមជា អ្នកទទួលខុសត្រូវនៅក្នុងមូលដ្ឋាន! ប្រជាពលរដ្ឋបានស្នើសុំនិងផ្ដល់ព័ត៌មាន!
ដើម្បីឲ្យលោកជួយដោះស្រាយ!តែហេតុអ្វីបាននៅពេលនេះ!ហើយលោកបែរជាធ្វើចរិកព្រងើយកន្តើយបែបនេះទៅវិញ!
តើលោកកំពុងតែគិតអ្វីខ្លះនៅបញ្ហាមួយនេះ!!!?
តើលោកគិតថានេះជាបញ្ហាធម្មតា!
ឬក៏លោកចង់ឱ្យត្រីច្រវ៉ាចិញ្ចឹមកចិញ្ចឹមត្រីច្រោ! ប្រជាពលរដ្ឋនិងអាជីវករនៅក្នុងផ្សារ!អស់សង្ឃឹមចំពោះលោកអភិបាលស្រុករមាសហែករូបនេះ!
ខ្លាំងណាស់!មានព័ត៌មានប៉ុណ្ណឹង!ហើយដឹងព័ត៌មានប៉ុណ្ណឹង!ហើយ បែរទៅជាលោកអភិបាលស្រុករូបនេះ!នៅតែដេកសំងំនៅក្នុងកន្ទាលធំយ៉ាងស្រួលទៅវិញ!
-តើនេះជាការទទួលខុសត្រូវរបស់អាជ្ញាធរមែនទេ?
-តើនេះគួរឱ្យអស់សំណើចទេឬសម្រាប់អភិបាលស្រុកបែបនេះ!!!?
_តែប្រហែលជាលោកអភិបាលស្រុកចាំព្រះឥន្ទថ្នាក់លើ!យកដែកស្រួចឬក៏ទម្លាក់ព្រះខ័នរាជ មកឱ្យហើយទើបលោកធ្វើញាប់ដៃញាប់ជើងដូចជាមានចិត្តបំពេញការងាររបស់ខ្លួនយ៉ាងសកម្ម
បីដូចជាមនុស្សមិនចេះដេកលក់អញ្ចឹង!
តាមពិតលោកកំពុងតែដេកលុងលក់ហើយនៅពេលនេះ!!!?
ប្រជាពលរដ្ឋក៏ដូចជាអាជីវករនៅជុំវិញផ្សារនិងនៅក្នុងផ្សារ!បានសំណូមពរទៅដល់ឯកឧត្តមប៉េង ពោធិ៍សា
អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង សូមឯកឧត្តមជួយមានចំណាត់ការឬក៏ដាក់មន្ត្រីជំនាញចុះជួយត្រួតពិនិត្យនៅផ្សារកំពង់ត្រាចដ៏តូចប៉ុនក្រចកអណ្ដើក!មួយនេះផងទៀត!!!?
រាល់ការផ្សាយព័ត៌មានរបស់អង្គភាពសារព័ត៌មានយើងខ្ញុំគឺផ្សាយតែព័ត៌មានពិតមិនប្រឌិត មិនបំភ្លើស មិនបំភ្លៃ
ដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃកិត្តិយសរបស់ថ្នាក់ដឹកនាំឬអាជ្ញាធរមានសមត្ថកិច្ចនិងសង្គមជាតិឡើយ។
ផ្សាយដោយ
ssbhotnews.com.kh
