ឃាត់ខ្លួនអ្នកក្លាហានពីរនាក់បន្ទាប់ពីប្រើហឹង្សានិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃនៅសង្កាត់សិត្បូ ។

ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី១១ខែមីនាឆ្នាំ២០២៦ កម្លាំងនគរបាលព្រហ្មទណ្ឌ និង ប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ស្រាវជ្រាវឈានដល់ការបង្ក្រាបឃាត់ខ្លួន ជនសង្ស័យ២នាក់ចំណុច ភូមិព្រែកត្រែង សង្កាត់សិក្យូ ក្រុងតាខ្មៅ ខេត្តកណ្តាល ពាក់ព័ន្ធករណី ហិង្សាដោយចេតនា(បង្កឡើងដោយក្មេងទំនើង) ជនសង្ស័យចំនួន២នាក់ ១-ឈ្មោះ ជា សូយស៊ីន អាយុ១៥ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ  ទីលំនៅ ភូមិព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មុខរបរសិស្ស ២-ឈ្មោះ គ្រុយ ជាវ៉ាន់ ហៅ ហែង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ  ទីលំនៅភូមិក្បាលកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល មុខរបរសិស្ស ជនសង្ស័យទាំង០២នាក់ អវិជ្ជមានសារធាតុញៀន(-) ។

ចំពោះបក្សពួកផ្សេងទៀតដែររត់គេចខ្លួនកម្លាំងជំនាញកំពុងស្រាវជ្រាវដើម្បីយកមកអនុវត្តច្បាប់បន្តរ។

បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាលដើម្បីចាត់ការតាមនីតិវិធី។