សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមអបអរសាទរ ទិវាជាតិអំណាន ខួបលើកទី១១ ក្រោមប្រធានបទ « សំណេរ និងអំណានក្នុងបរិបទថ្មី » ។

នៅលើបណ្ដាញសង្គមផ្លូវការ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ សម្ដេចធិបតី លើកឡើងថា ការប្រារព្ធទិវាជាតិអំណាននេះ ក្នុងគោលបំណងលើកកម្ពស់វប្បធម៌អំណាននៅក្នុងសង្គម និងជំរុញឱ្យកុមារ យុវជន សិស្សនិស្សិត និងសាធារណជនទូទៅ មានការចាប់អារម្មណ៍ក្នុងការអានសៀវភៅ និងស្វែងយល់ចំណេះដឹងថ្មីៗជាបន្តបន្ទាប់។
សម្ដេចធិបតី បញ្ជាក់ថា ការអានជាគន្លឹះសំខាន់សម្រាប់ការអភិវឌ្ឍបញ្ញា ការពង្រឹងសមត្ថភាពគិតវិភាគ ការបង្កើនជំនាញស្រាវជ្រាវ និងការពង្រីកទស្សនវិស័យឱ្យកាន់តែទូលំទូលាយ៕