vស្នងការដ្ឋាននគរបាលខេត្តបានរៀបចំកិច្ចប្រជុំ ពិនិត្យនិងបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារបន្តខែវិច្ឆិកា
ថ្ងៃចេញផ្សាយៈ 29/10/2026
(ខេត្តកណ្តាល)
នៅរសៀលថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ
ដោយអនុវត្តតាមបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកណ្តាល។
សមាសភាពចូលរួម-លោក-លោកស្រី ស្នងការរង-លោក-លោកស្រីនាយការិយាល័យជំនាញទាំង៣១ លោកអធិការនគរបាលគ្រប់ស្រុក/ក្រុង
លោកមេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥
លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២៧។
