រាជធានីភ្នំពេញ៖ នៅក្នុងវីដេអូឃ្លីបដែលប្រជាពលរដ្ឋផ្ញើរមកអង្គភាពសារព័ត៌មានយើងខ្ញុំ!បានបង្ហាញអំពីទីតាំងផ្ទះល្វែងមួយកន្លែងបានរកស៊ីមុខរបរ កត់ឆ្នោតកន្ទុយលេខវៀតណាមក្នុងភូមិសាស្ត្រសង្កាត់អូឫស្សីទី២ខណ្ឌ ៧មករា រាជធានីភ្នំពេញ! ដែលអ្នកកត់ឆ្នោតយួនហាក់ ដូចជាមិនខ្វល់ខ្វាយចំពោះទង្វើខុសច្បាប់របស់ខ្លួននោះឡើយ! នេះបើយោងតាមប្រភពបណ្ដាញសារព័ត៌មានយើងខ្ញុំទើបទទួលបាន។
នៅប៉ុន្មានខែចុងក្រោយនេះ!មហាជនឬប្រជាពលរដ្ឋបានសង្កេតឃើញថា!
ប្រមុខរាជរដ្ឋាភិបាល!ហ្នឹង!!អាជ្ញាធរគ្រប់រាជធានីខេត្ត!បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតចំពោះការប្រព្រឹត្តបើកទីតាំងល្បែងស៊ីសងខុសច្បាប់!នៅតាមបណ្ដាក្រុងខេត្តស្រុកខណ្ឌឬភូមិឃុំទាំងមូលនៃផ្ទៃប្រទេសកម្ពុជា!ជាពិសេសរាជធានីភ្នំពេញ ត្រូវតែដាច់ខាត!មិនអនុញ្ញាតឱ្យមានបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រឿងញៀនឬក៏បទល្មើសផ្សេងៗជាអាទិ៍ត្រូវតែបង្ក្រាប។!
យ៉ាងណាមិញនៅក្នុងសង្កាត់អូរឫស្សីទី២ ខណ្ឌមករារាជធានីភ្នំពេញ គឺមានផ្ទះល្វែងមួយកន្លែងដែលមានស្ត្រីវ័យកណ្ដាលជាម្ចាស់ទីតាំង។កត់ឆ្នោតកន្ទុយលេខវៀតណាមខុសច្បាប់បានធ្វើសកម្មភាពយ៉ាងព្រហើននិងគោឃ្លានទៅនឹងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាបទបញ្ជារបស់ឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឃួង ស្រ៊េង នេះហើយដែលគេហៅថាអាងខ្សែអាងលុយអាងបក្សពួកមានអំណាចគឺចេះតែបង្ខិតនិងប្រព្រឹត្តបទល្មើសខុសច្បាប់ជាពិសេសល្បែងស៊ីសងឆ្នោតវៀតណាម! ដែលច្បាប់មិនអនុញ្ញាតគឺធ្វើទៅតាម តែអំពើចិត្តធ្វើឲ្យប៉ះពាល់ដល់ធ្នាប់សាធារណៈនិងសង្គមជាតិទាំងមូល។
គេមិនដឹងថាតើអាជ្ញាធរសង្កាត់-ខណ្ឌ ខាងលើនេះ!បានដឹងអំពីបញ្ហាទីតាំងកត់កន្ទុយលេខយួន នៅចំណុចខាងលើនេះដែរឬយ៉ាងណានោះទេ?
បើតាមប្រជាពលរដ្ឋនៅតំបន់នោះបានប្រាប់ថា! ទីតាំងកត់កន្ទុយលេខខាងលើនេះ! ដំណើរការជាយូមកហើយគ្មាននរណាបង្ក្រាបឬចាប់នោះទេ! អ្វីដែលហួសចិត្តជាងគេនោះគឺអ្នកកត់កន្ទុយលេខ នៅអង្គុយលើផ្លូវដឿងហែមចាំទទួលម៉ូយ! របស់ខ្លួនមកចាក់ ហាក់មិនខ្វល់អំពីបញ្ហាច្បាប់ទម្លាប់អ្វីឡើយ!
ប្រជាពលរដ្ឋប្រាប់ថា នៅទីតាំងខាងលើនេះ!ដំណើរការកត់កន្ទុយលេខ គឺបើកជាចំហ!មិនខ្លាចញញើតសមត្ថកិច្ចអ្វីឡើយ អ្វីដែលពិសេសជាងនេះទៀតនោះ! គឺ
ទីតាំងនេះនៅតែប៉ុន្មានជំហានពីប៉ុស្តិ៍រដ្ឋបាលនគរបាលអូឬស្សីទី 2 !!!?
ប្រជាពលរដ្ឋនៅជិតនោះបាននិយាយយ៉ាងប្រាកដប្រជាថា! មិនមែនអាជ្ញាធរមិនដឹងអំពីទីតាំងកត់កន្ទុយលេខនេះទេក៏ប៉ុន្តែវាប្រហែល!!! ជារឿងផលប្រយោជន៍ណាមួយហើយទើបបានជាអាជ្ញាធរសង្កាត់-ខណ្ឌមិនបង្ក្រាប!!!?
ជាងនេះទៅទៀតទីតាំងកត់កន្ទុយលេខនេះ!ក៏មិនមែនទើបតែដំណើរការក្នុងពេលថ្មីៗនេះឡើយ! ផ្ទុយទៅវិញគឺបានដំណើរការជាយូរណាស់មកហើយ ដូច្នេះអាជ្ញាធរមូលដ្ឋានសង្កាត់- ខណ្ឌពិតជាដឹងអំពីបញ្ហានេះច្បាស់ណាស់ហើយ!!!?
ប្រជាពលរដ្ឋនិយាយថា ហាក់ដូចជាលំបាកណាស់!ក្នុងការបង្ក្រាបល្បែងឆ្នោតកន្ទុយលេខយួននេះ! ពីព្រោះអាជ្ញាធរមូលដ្ឋាននៅទីតាំងខាងលើ មិនមានចេតនាក្នុងការលុបបំបាត់ល្បែងស៊ីសងនោះឡើយ!!!? ភាពព្រងើយ កន្តើយរបស់អាជ្ញាធរមានសមត្ថកិច្ចសង្កាត់-ខណ្ឌនាំឲ្យប្រជាពលរដ្ឋមានមន្ទិលសង្ស័យថា ទំនងជាបានលាភសក្ការៈពី ទីតាំងកត់កន្ទុយលេខឆ្នោតយួននោះហើយបានជាព្រងើយកន្តើយមិនព្រមបង្ក្រាប ប្រជាពលរដ្ឋនិយាយថា មន្ត្រីជំនាញសង្កាត់និងខណ្ឌដូចតែគ្នាទេ! គឺមិនខ្វល់អំពីបញ្ហាល្មើសខុសច្បាប់នោះឡើយ៕

