សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញការគាំទ្រគំនិតឱ្យបន្ថែមរចនាបថខ្មែរលើរូបសំណាក បាតដៃសុភមង្គល ក្នុងខេត្តកំពត

នៅលើបណ្ដាញសង្គមផ្លូវការ នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញការគាំទ្រគំនិតឱ្យបន្ថែមរចនាបថខ្មែរលើរូបសំណាក បាតដៃសុភមង្គល ក្នុងក្រុងកំពត ខេត្តកំពត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត សរសេរយ៉ាងដូច្នេះថា ខ្ញុំសូមគាំទ្រចំពោះការចូលរួមផ្តល់គំនិតដ៏ល្អនេះ។
ខ្ញុំសង្ឃឹមថា ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ដែលបានផ្តួចផ្តើមនិងកសាងរូបសំណាក “បាតដៃសុភមង្គល” ជាសមិទ្ធផលទេសចរណ៍ថ្មីមួយទៀតនៅខេត្តកំពត នឹងពិភាក្សាគ្នាជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីបន្ថែមរចនាបថខ្មែរ ស្របតាមការលើកយោបល់របស់បងប្អូនប្រជាពលរដ្ឋ៕