បន្ទាប់ពីអង្គភាព tsp 68 ធ្វើការចុះផ្សាយ ក្នុងករណីរំលោភលើសេចក្ដីទុកចិត្តរបស់លោក ហ៊ុន សុខា កាលពីថ្ងៃទី 1 ខែ តុលា ឆ្នាំ 2026
ក្នុងថ្ងៃដដែលនោះ វេលាម៉ោង 9:00 និង 45 នាទីយប់ លោកហ៊ុនសុខាបានទំនាក់ទំនងមកដល់អង្គភាពយើងនិងផ្ដល់ប្រភពឯកសារខ្លះៗ អំពីសាដីកាសម្រេចឧទ្ធរ ដែលសម្រេច
២-បដិសេធសាលក្រមព្រហ្មទណ្ឌលេខ ៦១“ច” ចុះថ្ងៃទី ២០-៧-២០១២ របស់សាលាដំបូង ខេត្តរតនគីរី ត្រង់ចំណុចទី ១,៣,៤,៦ ចោលជាអសារបង់។
៣-ឲ្យឈ្មោះ សួង សុភាព ភេទប្រុស អាយុ៤០ឆ្នាំ, និងឈ្មោះ ហ៊ុន សុខា ភេទប្រុ អាយុ ៣៥ឆ្នាំ រួចផុតពីបទៈ រំលោភលើសេចក្តីទុកចិត្ត ប្រព្រឹត្តនៅភូមិប៉ាអ ឃុំកិចុង ស្រុកបរកែវ ខេត្តរតន គីរី កាលពីអំឡុងឆ្នាំ ២០០៨។ តាមបញ្ញត្តិមាត្រា ៣៩១,៣៩២ នៃក្រមព្រហ្មទណ្ឌ។
៤-បញ្ឈប់ដីកាចាប់ខ្លួនលើឈ្មោះ ហ៊ុន សុខា លេខ ១៧ ចុះថ្ងៃទី ២០-៧-២០១២ របស់ សាលាដំបូងខេត្តរតនគិរី។
៥-បង្គាប់ឲ្យដោះលែងឈ្មោះ សួង សុភាព ចេញពីមន្ទីរឃុំឃាំង បើសិនឈ្មោះនេះមិនត្រូវ ជាប់ឃុំឃាំង ពីបទល្មើសអ្វីផ្សេងទៀតទេ។
៦-ចំណុចផ្សេងពីនេះ រក្សាទុកជាបានការដដែល។
៧-សាលដីកានេះប្រកាសជាសាធារណៈ នៅថ្ងៃទី ០៨-០២-២០១៣។
នេះបើតាមការបញ្ជាក់និងលិខិតខ្លះៗដែលបានផ្ដល់ឱ្យអង្គភាពយើងខ្ញុំដឹងថាចំពោះចំណាត់ការនិងវិធានការណាមួយទុកឲ្យភាគីទាំងសងខាងធ្វើការទៅតាមវិធានការនិងផ្លូវការច្បាប់បន្តទៅទៀតចុះ។
សូមបញ្ជាក់ថាអង្គភាពយើងខ្ញុំនឹងធ្វើការផ្សព្វផ្សាយជាថ្មីម្ដងទៀតប្រសិនបើភាគីពាក់ព័ន្ធស្នើសុំនិងផ្ដល់ជាប្រភពឯកសារដែលពាក់ព័ន្ធ។
