កាស៊ីណូចំនួន២៤កន្លែងក្នុងខេត្តព្រះស៊ីហនុ បន្ទាយមានជ័យ និងខេត្តស្វាយរៀង បានបញ្ចប់រាល់ប្រតិបត្តិការ និងសកម្មភាពអាជីវកម្មល្បែងស៊ីសងអនឡាញ និងការភ្នាល់តាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ (Online Gambling & Online Betting) ក្រោយឱសានវាទបានឈានមកដល់កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។

កាស៊ីណូចំនួន២៤កន្លែងក្នុងខេត្តព្រះស៊ីហនុ បន្ទាយមានជ័យ និងខេត្តស្វាយរៀង បានបញ្ចប់រាល់ប្រតិបត្តិការ និងសកម្មភាពអាជីវកម្មល្បែងស៊ីសងអនឡាញ និងការភ្នាល់តាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ (Online Gambling & Online Betting) ក្រោយឱសានវាទបានឈានមកដល់កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។ នេះជាលទ្ធផលនៃការអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឱ្យមានល្បែងស៊ីសង ឬការភ្នាល់អនឡាញដាច់ខាត ទាំងក្នុង និងក្រៅបរិវេណកាស៊ីណូនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមរបាយការណ៍របស់លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.ឆ.ប.)។