ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត

ភ្នំពេញ៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានចេញលិខិតអញ្ជើញឱ្យថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារចូលរួមក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត ដើម្បីពិនិត្យវាយតម្លៃលទ្ធផលការងារកន្លងមក និងកំណត់ផែនការសម្រាប់ការអនុវត្តការងារបន្តឱ្យកាន់តែមានប្រសិទ្ធភាព។
យោងតាមលិខិតអញ្ជើញលេខ ០០២/២៦ លអជ/ក្រច របស់ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានអញ្ជើញ ឯកឧត្តមបណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំសោប អញ្ជើញចូលរួមក្នុងកិច្ចប្រជុំដ៏សំខាន់នេះ។
កិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅនៅ ថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៧:៣០ នាទីព្រឹក នៅ សាលមហោស្រពខេត្តក្រចេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ។
សម្រាប់ សម្លៀកបំពាក់ ក្នុងពិធីនេះ បុរសត្រូវពាក់ អាវធំអត់ក្រវ៉ាត់ក ឬ សាហ្វារី ខណៈនារីពាក់ សម្លៀកបំពាក់ប្រពៃណី។
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ក៏បានអំពាវនាវឱ្យអ្នកដែលត្រូវបានអញ្ជើញ មេត្តាចូលរួមតាមការកំណត់ ដើម្បីឱ្យកិច្ចប្រជុំប្រព្រឹត្តទៅដោយជោគជ័យ និងសម្រេចបាននូវគោលដៅការងារសម្រាប់ឆ្នាំបន្ទាប់។