ក្រសួងអប់រំ យុវជននិងកីឡា មិនអាចទទួលយកបានជាដាច់ខាតនូវសកម្មភាពណាមួយដែលធ្វើឱ្យប៉ះពាល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរគ្រូបង្រៀន។

ការចេញមកប្រតិកម្មតបរបស់ក្រសួងអប់រំបែបនេះ គឺបន្ទាប់ពីបុគ្គលម្នាក់ប្រើប្រាស់ហ្វេសប៊ុកថតវីដេអូ និងប្រើពាក្យសំដីមិនសមរម្យមកលើអ្នកគ្រូជាប់កិច្ចសន្យាមួយរូប នៃសាលាបឋមសិក្សាក្នុងខេត្តពោធិ៍សាត់៕