សូមជម្រាបជូន ! ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និង ម៉ូតូ ចំណុចផ្លូវលេខ២០៦ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី១ខែមីនាឆ្នាំ២០២៦។
ថ្ងៃចេញផ្សាយៈ 01/03/2026
ក្រោយទទួលបានព័ត៌មាន លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឲ្យកម្លាំងជំនាញចរាចរណ៍ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀន ចុះអន្តរាគមន៍ជូនភ្លាម ។
ចំណែកអ្នករងរបួសដោយរថយន្តរបស់មន្ទីរពេទ្យបង្អែកជ័យជំនះជាប់ភារកិច្ចសង្គ្រោះបន្ទាន់អ្នករងគ្រោះករណីផ្សេងទៀត លោកអធិការ ចាត់អោយនគរបាលយករថយន្តសឺរ៉ែនដឹកអ្នករងរបួសទៅសង្ក្រោះបឋមសិន ។
