ជនជាតិចិនចំនួន២នាក់ ឈ្មោះ WANG ZONGQING និងឈ្មោះ LIU DINGHUA ត្រូវបានចៅក្រមស៊ើបសួរ

ជនជាតិចិនចំនួន២នាក់ ឈ្មោះ WANG ZONGQING និងឈ្មោះ LIU DINGHUA ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញចេញដីកាចំនួន២ផ្សេងគ្នាបង្គាប់ឱ្យឃុំខ្លួនពាក់ព័ន្ធនឹងបទល្មើសឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំងប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ។ នេះបើតាមការចុះផ្សាយរបស់លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។
បើតាមដីកាដដែល ជនត្រូវចោទទាំងពីរនាក់នេះ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង ប្រព្រឹត្តនៅចំណុចផ្ទះលេខ០២-០៨៧ បុរីអេលីហ្សេ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បទល្មើសព្រហ្មទណ្ឌ ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា៣៨០ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា៕