ធំក្លិនស្អុយកាន់តែមែនទែនហើយច្រកទ្វារព្រំដែនទ្វេភាគីសំរោង ស្ថិតនៅក្នុងស្រុកចន្ទ្រាខេត្តស្វាយរៀង! បានបណ្ដែតបណ្ដោយឱ្យជនជាតិវៀតណាមចេញចូលក្នុងប្រទេសកម្ពុជាដោយគ្មានប៉ាស្ព័រឬក៏ visa ក្នុងការធ្វើដំណើរចេញចូលនៅក្នុងតំបន់មួយនេះ!

-ខេត្តស្វាយរៀងវគ្គ 2

លោកវីរៈសេនីយ៍ឯក សុខ ម៉ក់
ប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីសំរោង!និងកូនចៅក្រោមឱវាទ
បានបណ្ដែតបណ្ដោយឲ្យមានជនអន្តោប្រវេសន៍ខុសច្បាប់!ចេញចូលដោយសេរីដោយគ្មានប៉ាស្ព័រវីហ្សានិងលិខិតអនុញ្ញាតណាមួយដែលមានសិទ្ធិស្មើ!ដើម្បីមកបម្រើការងារឬក៏ធ្វើអាជីវកម្មមុខជំនួញនៅតាមបន្ទាត់ព្រំដែនមួយនេះឡើយ!

ទស្សនិកជនជាទីគោរពរាប់អាន!
ច្រកទ្វារព្រំដែនទ្វេភាគីសំរោង!អ្វីកាន់តែស្អុយភាយសាយទៅទៀតនោះគឺច្រកទ្វារទ្វេភាគីសំរោងមួយនេះ!មហាជនបានសង្កេតមើលឃើញថា:
លោកវីរៈសេនីយ៍ឯក សុខ ម៉ក់ ប្រធានច្រកទ្វារសំរោង បានដាក់ឲ្យកូនចៅអង្គុយយកលុយសុទ្ធដោយផ្ទាល់ដៃ!ដោយមិនក្រែងញញើតហ្នឹង!ច្បាប់ឬក៏មិនខ្លាចខូចឈ្មោះដល់ប្រមុខរាជរដ្ឋាភិបាលនិងប្រទេសជាតិឡើយ!

ចំណែកឯច្រករបៀងនៅក្នុងស្រុកចន្ទ្រាដែលជាទីកន្លែង!របស់ឈ្មួញខិលខូច
ជាឧកញ៉ាមហាល្បីឈ្មោះម្នាក់បាននាំសត្វគោក្របីទាំងហ្វូងៗដេញតាមប្រឡាយនៃច្រករបៀងស្ថិតនៅក្នុងស្រុកចន្ទ្រាជាប់ព្រំដែនកម្ពុជាវៀតណាមនិងក្រោមការគ្រប់គ្រងរបស់លោក
សុខ ម៉ក់ មេប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីសំរោង ឱ្យចូលទៅប្រទេសវៀតណាម! ដោយល្មើសច្បាប់និងធ្វើឲ្យខាតចំណូលចូលថវិការដ្ឋ រាប់ពាន់លានរៀលជារៀងរាល់ឆ្នាំផងដែរ!

មហាជនឬក៏ប្រជាពលរដ្ឋបានចោទសួរថា: តើលោក សុខ ម៉ក់ ជានរណា?
និងមានខ្សែបក្សពួកធំប៉ុណ្ណា?ទើបមានឱកាសទទួលភារកិច្ចការងារជាប្រធាន ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីសំរោង អីក៏បានយូរឆ្នាំយ៉ាងនេះ!!!?
ព្រោះអីលោកប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីសំរោងរូបនេះ!មិនមានវិធានការក្នុងការទប់ស្កាត់ ហ្នឹង!បង្ក្រាបបទល្មើសឆ្លងដែនឬបទល្មើសផ្សេងៗបានទេមកដល់ពេលនេះ!

បើនិយាយអំពីភាពហ៊ឺហាររបស់លោកប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីសំរោងរូបនេះវិញ!មិនត្រឹមតែមានឋានន្តរសក្កិវរៈសេនីយ៍ឯកនិងតួនាទីជាប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារមួយតែប៉ុណ្ណោះទេ!តែភាពហ៊ឺហាហាយសូ របស់លោកប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារសំរោងរូបនេះ!មានសុទ្ធតែតៃកុងឡានឬក៏អង្គរក្សសម្រាប់ដឹកជញ្ជូននិងការពារលោកសម្រាប់ពេលទៅបំពេញភារកិច្ចឬពេលទៅជួបជុំកម្មវិធីផ្សេងៗទៀត!តើនេះជារឿងចម្លែកដែរឬទេ!សម្រាប់មន្ត្រីដែលមានឋានន្តរស័ក្កត្រឹមតែវីរៈសេនីយ៍ឯក[ស័ក្ក៥]តែប៉ុណ្ណឹងនោះ!?

ស្ថិតនៅក្នុងកាលៈទេសៈនេះ!ប្រជាពលរដ្ឋរស់នៅជិតតំបន់ច្រកទ្វារសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង!សូមអំពាវនាវដល់ថ្នាក់ដឹកនាំខាងលើ ជាពិសេស សម្ដេច
មហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃព្រមទាំងឯកឧត្តមនាយឧត្តមសេនីយ៍
ស ថេត អគ្គស្នងការដ្ឋាននគរបាលជាតិសូមសម្ដេចឯកឧត្តមដាក់មន្ត្រីមានជំនាញពាក់ព័ន្ធ! ដើម្បីចុះពិនិត្យស្រាវជ្រាវលើករណីអសមត្ថភាពនិងឃុបឃិតគ្នា ឲ្យជនជាតិវៀតណាមចេញចូលដោយសេរីនិងបានដាក់កូនចៅឲ្យយកលុយពីជនជាតិវៀតណាមដោយមិនក្រែងញញើតនិងការប្រព្រឹត្តខុសនៃច្បាប់ទាល់តែសោះ!

សូមសម្ដេចហ្នឹងឯកឧត្តមមេត្តាដាក់មន្ត្រីមានជំនាញពាក់ព័ន្ធដើម្បីចុះធ្វើអធិការកិច្ចចំពោះ!លោកប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីសំរោងគឺលោក សុខ ម៉ក់ នេះផង!ជៀសវាងពីការបណ្ដែតបណ្ដោយឱ្យមានការស៊ីសំណូកសុប៉ាន់និងឃុបឃិតគ្នាជាមួយមន្ត្រីគ្រាប់ល្ពៅស្ងោនិងដើម្បីឲ្យដឹងការពិតថាមូលហេតុអ្វីបានជាលោក សុខ ម៉ក់
ដាក់ឱ្យកូនចៅអង្គុយយកលុយពីជនជាតិវៀតណាមដោយបែបអាណាធិបតេយ្យអញ្ចឹង៕?

អង្គភាពសារព័ត៌មានយើងខ្ញុំនឹងរងចាំការបកស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗដែលអង្គភាពសារព័ត៌មានយើងខ្ញុំបានផ្សាយនាពេលកន្លងមកនេះ!

សូមអរគុណ