ចុមកន្តុំឆែប ចំជាថ្លើមពាសមេឃមែន  ទាហានពាក់ផ្កាយដល់ទៅ៣ម្នាក់ឈ្មោះ សិទ្ធិ បានបើកបនល្បែងទម្រង់(Mini Casino)កណ្តាលក្រុងភ្នំពេញ!គ្មាននរណាហ៊ានចុះបង្ក្រាបឡើយអាចត្រូវថ្នាំUSDស្រងល់អស់ហើយ?

ចុមកន្តុំឆែប ស្អុយគំរង់ខ្មោចល្បែងងាប់តៃហោងស្អុយរាប់រាប់ខែមកហើយ ហើយទើបតែរលួយ រហែកថង់ស្អុយបញ្ច្រាសខ្យល់គួរអោយរអើម។
ប្រភពអោយដឹងថា ព្រោះតែអាងខ្លួនទាហានពាក់ផ្កាយដល់ទៅ៣ លោកសិទ្ធថ្លើមដុះមមីស ឈរកាងបើកបនល្បែង
ទម្រង់ជា(MiniCasino)នៅចំកណ្តាល
ក្រុងភ្នំពេញ ទាំងចៅហ្វាយខណ្ឌឈ្មោះ
ជា ពិសីធ្វើជាមិនដឹងទាំងអធិការខណ្ឌ ធ្វើជាមិនឃើញ រួមទាំងមេប៉ុស្តិ៍សង្កាត់ទឹកល្អក់៣ធ្វើដូចមនុស្សខកវាក់តែម្តង ព្រោះបើកយូរយារណាស់មកហើយ មិនអាចមេប៉ុស្តិ៍មិមឃញទេ បើមិនឃើញមែនមានតែខ្វាក់។
ប្រភពបន្តថា៖ទឺតាំងបនល្បែងនេះស្ថិតក្នុងភូមិ១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួកគោក ឯមនុស្សញៀនល្បែងវិញគេឃើញចូលលេង ពពាក់ពពូនដូចគោហ្វូង  បែប
នេះទៅហើយ គេកោតតែអាជ្ញាធរខណ្ឌ
ទួលគោក អធិការខណ្ឌ នឹងមេប៉ុស្តិ៍ទឹកល្អក់៣ធ្វើមិនដឹង មិនឃើញ កន្ទេលធំបន្លំដេកទាំងមុខក្រាសឃ្មឺកទៅកើត?។  អ្នកញៀនល្បែង ពពាក់ពពូនលេងយ៉ាងសេរី ក្រោមរូបភាពបើកតារាងបាល់ទះ បង្កប់ល្បែងសុីសងគ្រប់ប្រភេទ ដូចកាសុីណូ ចំជានាំគ្នាព្រហើនមែន មែនទេ?ហួសចិត្តដែលលោកផ្កាយ៣ឈ្មោះសិទ្ធហាក់មិនកោតខ្លាចលោកឃួង ស្រង អភិបាលក្រុងនិងលោកជួន ណារិន្ទស្នងការក្រុងបុិនក្រចកដៃបែបនេះឬលោកធំនៅក្រុងក៏ត្រូវថ្នាំសណ្តំរបស់លោកផ្កាយ៣អស់ដែរ?ទើបនាំគ្នាមើលស្រាលដូចសំរាមត្រូវឆ្កែជុះដាក់អញ្ចឹង? តើស្អីទៅរបស់ដែលគេហៅថា (ភូមិឃុំមានសុវត្ថិភាព)នោះ។
ស្មើសុំឯកឧត្តមស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃមេត្តាជ្រាប់ទៅទានប្រោស ល្បីថាលោកផ្កាយ៣នេះបានពង្រីកសាខាល្បែងធំៗបាន៣ទីតាំងទៀតហើយសូមទានជ្រាប៕