លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានសេចក្តីរីករាយបន្ទាប់ពីទទួលបានដំណឹងអំពីភាពជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគរបស់ព្រះមហាក្សត្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានសេចក្តីរីករាយបន្ទាប់ពីទទួលបានដំណឹងអំពីភាពជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគរបស់ព្រះមហាក្សត្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
នៅលើបណ្ដាញសង្គមផ្លូវការ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានសរេសរថា ខ្ញុំម្ចាស់ មានសេចក្តីសោមនស្សរីករាយឥតឧបមាបន្ទាប់ពីទទួលបានដំណឹងអំពីភាពជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគរបស់ «ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា» ដោយក្រុមគ្រូពេទ្យជំនាញ នៃសាធារណរដ្ឋប្រជាមានិតចិន ។
ខ្ញុំម្ចាស់ សូមលើកហត្ថទាំងទ្វេប្រណមបួងសួងគុណបុណ្យព្រះរតនត្រ័យ ទេវតាថែរក្សាព្រះមហាសេតច្ឆត្ត សូមមេត្តាប្រោសប្រទានព្រះរាជសព្ទសាធុការពរជ័យ វិបុលសុខគ្រប់ប្រការថ្វាយ «ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ» សូមព្រះអង្គឆាប់មានព្រះរាជសុខភាពល្អបរិបូរ រឹងមាំឡើងវិញ ដើម្បីយាងនិវត្តមកបន្តគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំ សុខសាន្ត និងសម្បូរថ្កុំថ្កើងដល់កូនចៅ ចៅទួតរបស់ព្រះអង្គដ៏យូរអង្វែងតរៀងទៅ។
សូម «ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួលនូវអភិវន្ទនាការដ៏ខ្ពង់ខ្ពស់បំផុតពី ខ្ញុំម្ចាស់ ៕