តើមានអ្វីនៅពីក្រោយកាស៊ីណូម៉ូណាកូ(MONACO) ច្រកទ្វារ​ព្រំដែន​អន្ដរជាតិ​បន្ទាយ​ចក្រី បើក​អោយ​ពលរដ្ឋ​ខែ្មរ​ និង​ជនជាតិ​វៀតណាម​ឆ្លងដែន​ខ្លះ​មាន​ប៉ាស្ព័រ​ខ្លះ​មិន​មាន​ប៉ាស្ព័រ​ចេញ​ចូល​លេង​ល្បែង​សុីសង​យ៉ាង​គគ្រឹកគគ្រេង ​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន រក្សា​ភាព​ស្ងៀមស្ងាត់​!

ខេត្តព្រៃវែង ៖

ច្រកបន្ទាយចក្រីព្រំដែនកម្ពុជាវៀតណាមគឺជាសំបុកល្បែងស៊ីសងគ្រប់ប្រភេទរបស់បុគ្គលសង្គមងងឹតមួយចំនួន!បានសហការគ្នាជាមួយនឹងអ្នកតាមម្ចាស់ស្រុក
បានប្រែក្លាយតំបន់នេះ!ឲ្យក្លាយទៅជាឋានសួគ៌លោកី!នៃបទល្មើសល្បែងស៊ីសងខុសច្បាប់!

យ៉ាងណាមិញ!
បុគ្គល​ដែលជាម្ចាស់​កាស៊ីណូ​
យីហោ ម៉ូណាកូ(MONACO) បើក​អោយ​ពលរដ្ឋ​ខ្មែរ​និង​ជនជាតិ​វៀតណាម​ខ្លះ​មាន​ប៉ាស្ព័រ​ខ្លះ​ទៀត​មិន​មាន​ប៉ាស្ព័រ​ឆ្លងដែន​ ចេញ​ចូល​លេង​ល្បែងស៊ីសង​ខុស​ច្បាប់​យ៉ាង​គគ្រឹក គ​គ្រេង អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​មិនទាន់​ចាត់វិធានការ​បង្ក្រាប​នោះ​ទេ​ ហ្នឹង!នាំ​គ្នា​រក្សា​ភាព​សស្ងៀមស្ងាត់!

នៅថ្ងៃទី០១ខែមេសាឆ្នាំ២០២៦នេះបើតាម​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​កគោ ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង បាន​ឲ្យដឹងថា: កាស៊ីណូ ម៉ូណាកូ(MONACO) កំពុងបើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​និង​ជនជាតិ​វៀតណាម​ឆ្លងដែន​ខ្លះ​មាន​ប៉ាស្ព័រ​ ខ្លះទៀត​មិន​មាន​ប៉ាស្ព័រ​
ចូល​លេង​ល្បែង​ដោយ​សេរី​ចាក់​ភ្នាល់​ដាក់​លុយ​សុីសង​ខុសច្បាប់! ជល់​មាន់ បៀ​រ អាប៉ោង យូគី​!យ៉ាង​គគ្រឹកគគ្រេង ​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ស្រុក​.​ខេត្ត​.​មិន​ហ៊ាន​ធ្វើការ​ទប់ស្កាត់​និង​បង្ក្រាប​នោះ​ទេ​! បែ​ជា​នាំគ្នា​បំភ្លេច​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​៧ ចំណុច​ដែល​រាជរដ្ឋាភិបាល​នឹងបាន​ដាក់ចេញ​ដោយ​ក្រសួងមហាផ្ទៃ​។​

អាជ្ញាធរ​ថ្នាក់​ឃុំ និង​សមត្ថកិច្ច​ថ្នាក់ស្រុក មិនគួរ​បណ្តែតបណ្តោយ​ឲ្យ​បុគ្គល​ជា​ម្ចាស់ កា​សុីណូ ម៉ូណាកូ(MONACO) បើក​អោយ​ក្រុម​ញៀន​ល្បែង​ជាពលរដ្ឋ​ខ្មែរ​និង​ជនជាតិ​វៀតណាម​ឆ្លងដែន​ចេញ​ចូល​លេង​ល្បែង​គឺ​ជល់​មាន់ បៀ​រ អាប៉ោង និង​ល្បែង​ផ្សេងៗ​ជាច្រើន​ប្រភេទ​ទៀត​យ៉ាង​គគ្រឹក គគ្រេង​ធ្វើអោយ​ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ទីតាំង​នោះ​!មាន​ការព្រួយបារម្ភ​ភ័យខ្លាច​បញ្ហា​អសន្តិសុខ សង្គម និង​អំពើ​ចោរកម្ម ចោរលួច ចោរឆក់ ចោរប្លន់ ចោរ​គាស់​ផ្ទះ​ប្រើ​អំពេី​ហឹង្សា​ហ្នឹង!គ្រឿងញៀន​ ជាដើម​ចមចេញ​ពី​ល្បែង​សុីសង​ទាទាំងនេះឯ!

​ករណី​កាស៊ីណូ​ ម៉ូណាកូ(MONACO) ​បើក​អោយ​ពលរដ្ឋ​ខ្មែរ​និង​ជនជាតិ​វៀត ណា​ម ចូល​លេង​ល្បែង​សុីលង​ផ្ទុយ​ពី​ច្បាប់​អអនុញ្ញាត!របស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា!ហ្នឹង! អាជ្ញាធរ​ព្រមទាំងសមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​នៅ​មិនទាន់​ចាត់​វិធានការបង្ក្រាប​ឲ្យស្រប​តាម​គោលនយោបាយ​ភូមិ​ឃុំ​សង្កាត់​សុវត្ថិភាព​ទាំង​៧ ចំណុច​ដែល​រាជរដ្ឋាភិបាល​ហ្នឹងក្រសួង​មហាផ្ទៃ​បានដាក់ចេញនោះ​ទេ​!

​ហេតុនេះ​ហើយ​សូមលោក
ឈឿន ប៊ុន​ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង ជួយត្រួតពិនិត្យមើលភាពអសកម្ម​ររបស់លោក ជៃ សេងហ៊ាង អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះស្ដេច ដែល​បណ្តោយ​ឲ្យ​ម្ចាស់​កាសុីណូ ​ម៉ូណាកូ(MONACO) បើក​អោយ​ពលរដ្ឋ​ខ្មែរ​និង​ជនជាតិ​វៀ​ណាម
ចូល​លេង​ល្បែង​ជល់​មាន់​ទ្រង់ទ្រាយ​ធំ នៅក្នុង​កា​សុីណូម៉ូណាកូ(MONACO) ក្នុង​មូលដ្ឋាន​របស់​ខ្លួន​គ្រប់គ្រង​មិន​ព្រម​ទប់ស្កាត់​។​

​ប្រជាពលរដ្ឋ​រស់នៅ​ភូមិក​គោ ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច សូម​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ! ជាពិសេស​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​និង​ឯកឧត្តមនាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ មេត្តា​ចាត់​កម្លាំង​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​ចុះ​ពិនិត្យ​ស្រាវជ្រាវ​លើករណី ម្ចាស់កា​សុីណូម៉ូណាកូ(MONACO) ដែល​ហ៊ានបើក​អោយ​ពលរដ្ឋ​ខ្មែរ​! និង​ជនជាតិ​វៀតណាម​ឆ្លងដែន​ខ្លះ​មាន​ប៉ាស្ព័រ ខ្លះ​ទៀត​មិន​មាន​ប៉ាស្ព័​!ចេញ​ចូល​លេង​ល្បែង​សុីសង​យ៉ាង​គគ្រឹក គគ្រេង​នៅក្នុង​ភូមិសាស្ត្រ​ខាងលើ​!ហ្នឹង!ទប់ស្កាត់​បង្ក្រាប អោយមាន​ប្រសិទ្ធភាព ដើម្បីពង្រឹ​ង​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ពលរដ្ឋ​ក្នុងមូលដ្ឋាន ៕

អង្គភាពសារព័ត៌មានខ្ញុំផ្សាយព័ត៌មានមិនបំភើសនិយាយតែការពិត!ដើម្បីផ្ញើជូនថ្នាក់ដឹកនាំខាងលើឲ្យលោកបានជ្រាបតែប៉ុណ្ណោះ!!!?