នៅយប់ថ្ងៃទី 17ខែមីនាឆ្នាំ 2026 នេះ! ជាក់ស្ដែងប្រជាពលរដ្ឋដែលបានបកស្រាយបញ្ហា!បុគ្គលទុច្ចរិតខិលខូចបានដើរកិបសំបុត្រផ្ញើម៉ូតូយកលុយក្នុងមួយគ្រឿងមួយគ្រឿង 500 រៀល! ហើយទុកម៉ូតូពួកគាត់ចោលដោយគ្មានការមើលខុសត្រូវក្នុងការបាត់បង់ឡើយ។
ខេត្តស្វាយរៀងវគ្គ 3
ករណីនៅផ្សារកំពង់ត្រាចស្ថិតនៅក្នុងភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង!
មានបុគ្គលខិលខូចបានមកលួចផ្ញើម៉ូតូដោយគ្មានច្បាប់និងការអនុញ្ញាតពីអាជ្ញាធរ បានកិបសំបុត្រផ្ញើម៉ូតូបងប្អូនប្រជាពលរដ្ឋនិងអាជីវករ ដែលមកលក់ដូរឬទិញម្ហូបអាហារបន្លែផ្លែឈើនៅផ្សារកំពង់ត្រាចក្នុងមួយគ្រឿង 500 រៀល
ការបញ្ជាក់របស់បងប្អូនប្រជាពលរដ្ឋ
ជាម្ចាស់ម៉ូតូនៅពេលនេះ!គឺមិនមែនជាករណីថ្មីនោះទេ!តែវាជាករណីចាស់
ដែលសារព័ត៌មានបានផ្សាយនិងជូនដំណឹងទៅដល់អាជ្ញាធរថ្នាក់ខេត្តថ្នាក់ស្រុកថ្នាក់ឃុំឬក៏ប្រធានផ្សារឲ្យបានជ្រាបនៅក្នុងខែ៣នេះ! ៣ដងរួចមកហើយ!
តែអាជ្ញាធរមូលដ្ឋានហាក់បីដូចធ្វើព្រងើយមិនអើពើក្នុងការទប់ស្កាត់បង្ក្រាបបុគ្គលខិលខូចមួយក្ដាប់តូចនេះសោះ!
ឬសកម្មភាពបែបនេះ!អាជ្ញាធរមូលដ្ឋានបានគិតថា ជាការរកប្រាក់កម្រៃ ដើម្បីចិញ្ចឹមឆ្នាំងបាយរបស់ពួកគាត់ទេឬ!!!?
ទើបអស់លោកមិនរវីរវល់អើពើក្នុងការរៀបចំស្ដាប់ធ្នាប់ឲ្យបានល្អនៅទីតាំងមួយនេះអញ្ចឹងនោះ!
មហាជនឬក៏ប្រជាពលរដ្ឋនៅក្នុងទីតាំងបរិវេណផ្សារកំពង់ត្រាចមួយនេះ!ពួកគាត់ប្រាកដជាឃើញច្បាស់ថាមានបុគ្គលមួយក្ដាប់តូចមកលួចធ្វើសកម្មភាពកិបសំបុត្រផ្ញើម៉ូតូរបស់ពួកគាត់ជារៀងរាល់យប់!
ដោយគ្មានអាជ្ញាធរនិងសមត្ថកិច្ចរូបណា
មកហាមឃាត់ឬក៏ដាក់វិធានការទប់ស្កាត់កុំឲ្យមានភាពអាណាធិបតេយ្យនៅក្នុងបរិវេណទីតាំងមួយកន្លែងនេះឡើយ!
សូមបញ្ជាក់ផងដែរថា:កាលពី 3 ឆ្នាំមុនក៍មានការបាត់បង់ម៉ូតូរបស់បងប្អូនប្រជាពលរដ្ឋបានផ្ញើនៅបរិវេណផ្សារកំពង់ត្រាចមួយនេះ!និងរហូតមកដល់ឥឡូវគឺប្រធានផ្សារក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្មានការដោះស្រាយជូនគាត់នោះទេ!
ការលើកឡើងរបស់ប្រជាពលរដ្ឋនៅក្នុងករណីខាងលើនេះ!មានន័យថាបងប្អូនប្រជាពលរដ្ឋនិងអាជីវករ មិនសប្បាយចិត្តចំពោះលោកប្រធានផ្សារកំពង់ត្រាចនិងអាជ្ញាធរមូលដ្ឋាន! ដោយសារពួកគាត់សម្លឹងមើលឃើញថា ភាពអសកម្មនិងមិនយកចិត្តទុកដាក់ចំពោះសណ្ដាប់ធ្នាប់សាធារណៈ!ក៏ដូចជាសុវត្ថិភាពជូនប្រជាពលរដ្ឋនៅខ្វះខាតយ៉ាងខ្លាំង!
ប្រជាពលរដ្ឋបានបន្តទៀតថា មកដល់ពេលនេះហើយ! ពួកគាត់មិនដឹងធ្វើការស្នើសុំទៅអស់លោកណាទៀតទេ!
គឺមានតែសំណូមពរទៅដល់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃទេ! សូមលោកជួយដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ចំពោះលោកអភិបាលខេត្តស្វាយរៀងក៏ដូចជាលោកអភិបាលស្រុករមាសហែកដើម្បីឲ្យលោកទាំងទ្វេនេះ!ភ្ញាក់ពីដំណេកដើម្បីរកវិធីដោះស្រាយក្នុងការរៀបចំសម្រាប់ធ្នាប់ នៅក្នុងផ្សារកំពង់ត្រាចដ៏តូចប៉ិនក្រចកដៃមួយនេះ!កុំឱ្យបុគ្គលខិលខូច
ឆ្លៀតឱកាស ដើម្បីរកផលចំណេញនិងបំពេញមហិចតារបស់ខ្លួនដោយប្រព្រឹត្តនូវអំពើខុសច្បាប់ទៅថ្ងៃខាងមុខ
ssbhotnews.com.kh
