កម្ពុជាបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ ទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត

កម្ពុជាបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ ទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត ដែលត្រូវកសាងតាមរយៈភាពជោគជ័យនៃការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូត រវាងកម្ពុជានិងសិង្ហបុរី កាលពីឆ្នាំ២០២៥ កន្លងទៅ។ ការបញ្ជាក់នូវជំហរបែបនេះតាមរយៈប្រមុខការទូតកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រីសិង្ហបុរី នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ខណៈកំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសសិង្ហបុរី ៕