ប្រធានផ្សារកំពង់ត្រាច ឃុំកំពង់ត្រាចស្រុករមាសហែក ខេត្តស្វាយរៀង! កំពុងតែសប្បាយចិត្តយកផ្លូវសាធារណៈមកប្រកបអាជីវកម្មកឹបសំបុត្រយកលុយម៉ូតូពីប្រជាពលរដ្ឋដែលជិះចូលក្នុងផ្សារក្នុង១គ្រឿង500 រៀល!នេះ!បើតាមការនិយាយដោយផ្ទាល់មាត់ជាក់ស្ដែង!របស់ស្ត្រីម្នាក់!និងបុរសម្នាក់ទៀត!ដែលជាអ្នកកឹបសំបុត្រយកលុយម៉ូតូ! ពីប្រជាពលរដ្ឋដែលជិះចូលក្នុងផ្សារ!?
ប្រធានផ្សារកំពង់ត្រាច ឃុំកំពង់ត្រាចស្រុករមាសហែក ខេត្តស្វាយរៀង!
កំពុងតែសប្បាយចិត្តយកផ្លូវសាធារណៈមកប្រកបអាជីវកម្មកឹបសំបុត្រយកលុយម៉ូតូពីប្រជាពលរដ្ឋដែលជិះចូលក្នុងផ្សារក្នុង១គ្រឿង500 រៀល!នេះ!បើតាមការនិយាយដោយផ្ទាល់មាត់ជាក់ស្ដែង!របស់ស្ត្រីម្នាក់!និងបុរសម្នាក់ទៀត!ដែលជាអ្នកកឹបសំបុត្រយកលុយម៉ូតូ! ពីប្រជាពលរដ្ឋដែលជិះចូលក្នុងផ្សារ!?
វគ្គ 1
– ប្រធានផ្សារកំពង់ត្រាច!បានដាក់បណ្ដាញរបស់ខ្លួន ដើរកឹបសំបុត្រម៉ូតូ
នៅពេលយប់!ដែលប្រជាពលរដ្ឋឬអាជីវករបានជិះមកផ្សារ ដើម្បីទិញទំនិញនៅក្នុងផ្សារ!យ៉ាងអាណាធិបតេយ្យ!
ដោយគិតម៉ូតូមួយគ្រឿងចំនួន 500 រៀល
និងគ្មានទំនួលខុសត្រូវក្នុងការផ្ញើឬបាត់បង់ម៉ូតូនោះឡើយ!?
បងប្រុសម្នាក់ដែលជាបណ្ដាញរបស់លោកប្រធានផ្សារបានបញ្ជាក់ថា នៅពេលយប់ម៉ូតូចតកន្លែងណាក៏ដោយឱ្យតែនៅតាមផ្លូវផ្សារគឺគាត់កឹបសំបុត្រយកលុយទាំងអស់!?កឹបសំបុត្រភ្លាមយកលុយភ្លាមបន្ទាប់មកគាត់បានជិះម៉ូតូទៅទីតាំងផ្សេងទៀតដើម្បីកឹបសំបុត្របន្ត!
បងប្រុសរូបនេះ!ក៏បានបញ្ជាក់ទៀតថា
បើមានការបាត់បង់ម៉ូតូខ្ញុំមិនដឹងដែរ!?ខ្ញុំមិនបានសួរគោលការណ៍!?
នេះ!ប្រហែលជាគាត់ចង់បញ្ជាក់ថាគាត់បានត្រឹមតែស្ដាប់បញ្ជាឲ្យមកកឹបសំបុត្រម៉ូតូយកលុយតែប៉ុណ្ណោះ!តែការសុំបញ្ជាក់អំពីការបាត់បង់គាត់មិនបានសួរនាំទៅលោកប្រធានផ្សារនោះទេ!
មហាជនបានដាក់ការចោទសួរថា
មុខរបររកស៊ីគ្មានទំនួលខុសត្រូវបែបនេះ!
តើថ្នាក់លើឬក៏លោកអភិបាលខេត្តស្វាយរៀង!ឯកឧត្តម ប៉េង ពោធិ៍សា
ហ្នឹង!លោកអភិបាលស្រុករមាសហែក
គឺលោក ស៊ូ ម៉ុល តើលោកទាំងពីរបានដឹងរឿងមិនប្រក្រតីរបស់លោកប្រធានផ្សាររូបនេះដែរឬទេ!?
-រីឯចំណុចទី 2 នៅក្នុងផ្សារកំពង់ត្រាចនេះដែរ! មហាជនបានចោទសួរទៀតថា
ហេតុអ្វីបានសំយ៉ាបផ្សារធ្វើចូលគ្របលើផ្លូវសាធារណៈយ៉ាងដូច្នេះ!ហេតុអ្វីបានជាលោកប្រធានផ្សាររូបនេះ!ចូលចិត្តធ្វើអ្វីឱ្យហួសពីលក្ខន្តិកៈនិងការវិនិយោគផ្សារយ៉ាងដូច្នេះ!
បងស្រីម្នាក់ដែលជាអាជីវករលក់ដូរនៅក្នុងផ្សារ!សុំមិនបញ្ចេញឈ្មោះ បានផ្ដល់ព័ត៌មានឱ្យអង្គភាពសារព័ត៌មានយើងខ្ញុំបានដឹងថា!នៅខាងក្នុងផ្សារគឺមានទីតាំងខ្លះខ្ពស់ទាប! ហើយគាត់បានលក់ដូរនៅត្រង់ចំណុចទីតាំងដែលទាបជាងគេ ពួកគាត់បានសំណូមពរទៅដល់លោកប្រធានផ្សារឲ្យជួយចាក់ដីឲ្យស្មើជៀសវាងពីការលិចតូបលក់ដូរនៅរដូវវស្សា! តែលោកប្រធានផ្សារមិនអើពើនឹងការសំណូមពររបស់ពួកគាត់ឡើយ!
ពួកគាត់បានគិតទៀតថា លោកប្រធានផ្សារប្រហែលជាខ្លាចខាតផលប្រយោជន៍ហើយមើលទៅ!ទើបធ្វើមិនដឹងមិនឮបែបនេះ!
អាជីវករមួយចំនួនទៀតក៏បានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មានយើងទៀតថា
រយៈពេលកន្លងមក នៅក្នុងផ្សារកំពង់ត្រាចនេះ!ក៏ធ្លាប់មានបញ្ហាឈ្លោះប្រកែកគ្នាជារឿយៗមកដែរ!ហើយក៏ធ្លាប់បានបាត់បង់ម៉ូតូដែលបានផ្ញើរ!ដោយគ្មានអ្នកចាំមើលធ្វើឲ្យពួកគាត់អស់ទំនុកចិត្ត គ្មានភាពជឿជាក់ទៅលើប្រធានផ្សាររូបនេះបានតទៅទៀតទេ!
ពួកគាត់បាននិយាយខ្សឹបៗដាក់គ្នាថាសុំសំណូមពរទៅលោកអភិបាលខេត្តក៏ដូចជាលោកអភិបាលស្រុករមាសហែក!មេត្តាដាក់មន្ត្រីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យនៅក្នុងផ្សារមួយកន្លែងនេះផង!ហើយពួកគាត់ក៏បានសំណូមពរទៀតថា!បើពិនិត្យទៅឃើញថា ប្រធានផ្សាររូបនេះ!មានបទល្មើសឬក៏កំហុសខុសឆ្គង
ដោយចេតនារបស់គាត់! ទៅលើការមិនទទួលខុសត្រូវឬមិនបានផ្ដល់ទំនុកចិត្តដល់អាជីវករឬបងប្អូនប្រជាពលរដ្ឋដែលបានមកទិញទំនិញនិងបន្លែត្រីសាច់នៅក្នុងផ្សារនេះ!
សូមឱ្យលោកអភិបាលខេត្ត ក៏ដូចជាលោកអភិបាលស្រុក មេត្តាធ្វើការផ្លាស់ប្ដូរឬក៏ដកចេញពីតំណែងក្នុងតួនាទីជាប្រធានផ្សារដែលគ្មានទំនួលខុសត្រូវបែបនេះទៅចុះ!បើគាត់គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន!តែគាត់បែរជាមិនបានគិតផលប្រយោជន៍សាធារណៈឬក៏ផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋក៏ដូចជាផលប្រយោជន៍អាជីវករលក់ដូរនៅក្នុងផ្សារនេះអញ្ចឹងនោះ!
