ខ្ញុំបាទសូមគោរពរាយការណ៍ជូន ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមលោកជំទាវថ្នាក់ដឹកនាំ៖ ទទួលបានចំណាររបស់ឯកឧត្តមរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៦ ខែមិនា ឆ្នាំ២០២៦នេះ ខ្ញុំ និងលោកជា
ខ្ញុំបាទសូមគោរពរាយការណ៍ជូន ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមលោកជំទាវថ្នាក់ដឹកនាំ៖
ទទួលបានចំណាររបស់ឯកឧត្តមរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៦ ខែមិនា ឆ្នាំ២០២៦នេះ ខ្ញុំ និងលោកជា កែវចិន្តា ប្រធាននាយកដ្ឋាននិតិកម្ម បានចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបង្កើតគណៈកម្មាធិការសម្របសម្រួលការងាររបស់ក្រសួងស្ថាប័ន ជាមួយអង្គការសង្គមសុីវិល ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហុីង ថូរ៉ាសុី រដ្ឋលេខាធិការប្រចាំការទីស្តីការគណៈរដ្ឋមន្ត្រី។
ក្នុងឱកាសនោះដែរខ្ញុំ បានចូលរួមជាមតិយោបល់ និងឆ្លើយតបពីជំហរគាំទ្ររបស់ក្រសួងព័ត៌មាន តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ដោយទទួលបានការឆ្លើយតបពីឯកឧត្តម បណ្ឌិតសភាចារ្យ ប្រធានអង្គប្រជុំ ស្នើនិងឯកភាព ដាក់បញ្ចូលសមាសភាពក្រសួងព័ត៌មាន ជាសមាជិកនៃគណៈកម្មាធិការនេះផងដែរ។
កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោង13.15នាទីថ្ងៃដដែល នៅទីស្តីការគណៈរដ្ឋមន្ត្រី។ ចំពោះព័ត៌មានលំអិត រដ្ឋបាលនៃនាយកដ្ឋាននិតិកម្មនឹងគោរពដាក់ជូនតាមក្រោយ។
អាស្រ័យហេតុនេះ សូមឯកឧត្តមរដ្ឋមន្ត្រីជូនជ្រាបដ៏ខ្ពង់ខ្ពស់។
សូមគោរពអរគុណ
