ក្រសួងការងារ ៖ មកដល់ពេលនេះ កម្ពុជាពុំទាន់មានកិច្ចព្រមព្រៀងស្ដីពីការផ្លាស់ប្ដូរកម្លាំងពលកម្ម

ក្រសួងការងារ ៖ មកដល់ពេលនេះ កម្ពុជាពុំទាន់មានកិច្ចព្រមព្រៀងស្ដីពីការផ្លាស់ប្ដូរកម្លាំងពលកម្ម និងការបញ្ជូនបុគ្គលិក ឬពលករកម្ពុជាទៅធ្វើការនៅប្រទេសរុស្ស៊ីនៅឡើយទេ។ នៅចំពោះមុខនាពេលនេះ ការផ្សព្វផ្សាយជ្រើសរើសមនុស្សទៅធ្វើការនៅប្រទេសរុស្ស៊ី គឺជាទង្វើខុសច្បាប់៕