ក្រសួងព័ត៌មានរៀបចំពិធីអភិសេករូបបដិមាព្រះវិស្ណុ និងព្រះនាងឥន្ទ្រទេវី នៅសួនច្បារជ័យមង្គលព័ត៌មាន ដើម្បីរំឭក និងលើកស្ទួយតម្លៃវប្បធម៌ អរិយធម៌ខ្មែរ
ថ្ងៃចេញផ្សាយៈ 09/10/2026
នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ ប្រធានកិត្តិយស សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងព័ត៌មាន បានរៀបចំពិធីអភិសេករូបបដិមាព្រះវិស្ណុ និងព្រះនាងឥន្ទ្រទេវី នៅសួនច្បារជ័យមង្គលព័ត៌មាន ទីស្តីការក្រសួងព័ត៌មាន
សូមបញ្ជាក់ថា ការរៀបចំតម្កល់រូបបដិមាព្រះវិស្ណុ និងព្រះនាងឥន្ទ្រទេវី នាពេលនេះ ដើម្បីរំឭក និងលើកស្ទួយតម្លៃវប្បធម៌ អរិយធម៌ខ្មែរ ក៏ដូចជាបង្ហាញពីការគោរពប្រតិបត្តិទៅលើជំនឿសាសនា និងប្រពៃណីដ៏ល្អផូរផង់របស់ជាតិខ្មែរ៕
