តាមប្រភពបែកធ្លាយពីប្រជាពលរដ្ឋនៅក្នុងភូមិតាយោ ឃុំប្រាសាទ ស្រុកស្អាងខេត្តកណ្ដាល!មកថា:លោកមេភូមិតាយោ និងលោកអនុប្រធានភូមិតាយោ មិនបានយកអំណោយដែលផ្ដល់ដោយលោក ជឺ គឹមហៃ អភិបាលស្រុកស្អាង ទៅចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រឲ្យបានត្រឹមត្រូវនិងពិតប្រាកដនោះទេ!ពោលគឺលោកប្រធានភូមិនិងលោកអនុប្រធានភូមិទាំងពីររូបនេះ!បានយកអំណោយទាំងអស់នោះទៅចែកជូនតែអ្នកដែលមានផ្ទះធំនិងមានជីវភាពធូរធារតែប៉ុណ្ណោះ!?

តាមប្រភពបែកធ្លាយពីប្រជាពលរដ្ឋនៅក្នុងភូមិតាយោ ឃុំប្រាសាទ ស្រុកស្អាងខេត្តកណ្ដាល!មកថា:លោកមេភូមិតាយោ
និងលោកអនុប្រធានភូមិតាយោ មិនបានយកអំណោយដែលផ្ដល់ដោយលោក
ជឺ គឹមហៃ អភិបាលស្រុកស្អាង ទៅចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រឲ្យបានត្រឹមត្រូវនិងពិតប្រាកដនោះទេ!ពោលគឺលោកប្រធានភូមិនិងលោកអនុប្រធានភូមិទាំងពីររូបនេះ!បានយកអំណោយទាំងអស់នោះទៅចែកជូនតែអ្នកដែលមានផ្ទះធំនិងមានជីវភាពធូរធារតែប៉ុណ្ណោះ!?

យ៉ាងណាមិញដូចជាប្រជាពលរដ្ឋមួយគ្រួសារនេះ!មានឈ្មោះថា: ចាន់ថន ស្រីនីនិងកូនប្រុសស្រីបីនាក់ទៀត!មានស្ថានភាពគ្រួសារក្រីក្រលំបាកយ៉ាងខ្លាំងហើយក៏ធ្លាប់បានការសន្យាពីលោកអភិបាលស្រុកស្អាងថា:នឹងយកអំណោយមកចែកជូនរបស់ពួកគាត់ផងដែរ!ក្រោយមកលោកអាប់អាស្រុកក៏មិនបានបំភ្លេចពាក្យសន្យាជាមួយបងស្រីដែលជាប្រជាពលរដ្ឋក្រីក្ររបស់លោកអភិបាលដែរ!ដោយលោកអភិបាលបានប្រគល់អំណោយជូនទៅដល់ដៃលោកមេឃុំប្រាសាទនិងមេភូមិតាយោព្រមទាំងលោកអនុប្រធានភូមិតោយោដើម្បីយកអំណោយទាំងអស់នោះទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រនៅក្នុងមូលដ្ឋានឲ្យបានត្រឹមត្រូវទៅតាមការកំណត់របស់លោកអភិបាលស្រុក!

តែជាក់ស្ដែងអំណោយរបស់លោកអភិបាលស្រុកស្អាងទាំងអស់នោះ!គឺមិនបានទៅដល់ដៃរបស់ប្រជាពលរដ្ឋក្រីក្រទាំងអស់នោះទេ!ដោយលោកមេភូមិនិងលោកអនុប្រធានភូមិបែរទៅជាយកចែកជូនតែអ្នកដែលមានជីវភាពធូរធាទៅវិញ!ធ្វើឲ្យបងប្អូនដែលត្រូវទទួលអំណោយទាំងអស់នោះខឹងសម្បារនិងប៉ះពាល់ដល់សតិអារម្មណ៍របស់ពួកគាត់ដែលពេលកន្លងមកប្រជាពលរដ្ឋទាំងអស់នោះគឺជាម្ចាស់ឆ្នោតនិងជាអ្នកគាំទ្រយ៉ាងពេញទំហឹងគ្រប់អាណត្តិបោះឆ្នោតទាំងអស់ចំពោះគណបក្សប្រជាជនតែមួយគត់!

ដំណឹងដ៏គួរឱ្យសោកស្ដាយមួយនេះ!
សូមផ្ញើជូនទៅដល់លោកអភិបាលស្រុកស្អាងដើម្បីឲ្យលោកចាប់មន្ត្រីក្រោមឱវាទនិងមានចំណាត់ការជាបន្ទាន់!ចំពោះបញ្ហាឃុបឃិតគ្នារវាងលោកមេភូមិតាយោ
និងលោកអនុប្រធានភូមិតោយោ!មូលហេតុអ្វីទើបលោកប្រធានភូមិនិងលោកអនុប្រធានភូមិទាំងពីររូបនេះ!បែទៅជាយកអំណោយដ៏ថ្លៃថ្លារបស់លោកអភិបាលយកទៅចែកជូនតែគ្នីគ្នារបស់ពួកគាត់អញ្ចឹង!និងដើម្បីឲ្យប្រជាពលរដ្ឋបានទទួលអំណោយរបស់លោកអភិបាល
គ្រាន់ទុកហូបចុកចិញ្ចឹមកូនទាំងបីរបស់ពួកគាត់និងដើម្បីរស់រានមានជីវិតបន្តទៅទៀតនៅក្នុងស្ថានភាពរដូវវស្សាទឹកជំនន់លិចលង់លំនៅឋានរបស់ពួកគាត់។។