vមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) លើកទី២៥ ប្រកាសដំណើរការជាផ្លូវការនៅរាជធានីភ្នំពេញ
នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ នៃសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) លើកទី២៥ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា រាជរដ្ឋាភិបាល អគ្គលេខាធិការអាស៊ាន ប្រធានគណៈប្រតិភូ នៃសមាជិកសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន(VECONAC)។
សូមបញ្ជាក់ថា មហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹង សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងអង្គការសមាគមអតីតយុទ្ធជននៃបណ្តាប្រទេសអាស៊ាន ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍លើកកម្ពស់សុខុមាលភាពអតីតយុទ្ធជន និងជំរុញការចូលរួមរបស់អតីតយុទ្ធជនក្នុងការរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍសង្គម ការកសាងសហគមន៍អាស៊ានប្រកបដោយភាពរឹងមាំ និងចីរភាព៕
