ព្រះមហាក្សត្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្ដែងព្រះរាជហឫទ័យកោតសរសើរ

ព្រះមហាក្សត្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្ដែងព្រះរាជហឫទ័យកោតសរសើរ និងការដឹងគុណយ៉ាងជ្រៀលជ្រៅចំពោះលោកគ្រូ អ្នគ្រូ ដែលបានស្ដារ និងកសាងសង្គមជាតិតាមរយៈការបង្ហាត់បង្រៀន និងអប់រំ ប្រកបដោយស្មារតីទទួលខុសត្រូវ និងមនសិការវិជ្ជាជីវៈខ្ពស់។ នេះបើតាមព្រះរាជសាររបស់ទ្រង់ក្នុងទិវាគ្រូបង្រៀន ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦៕