ការចាក់ដីកាត់ព្រែកដើម្បីធ្វើផ្លូវរបស់អាជ្ញាធរក្នុងមូលដ្ឋានឃុំព្រែកដាច់ស្រុកលើកដែកនៅតែជាប្រធានបទដ៏អាថ៌កំបាំង!!?
តាមការផ្ដល់ព័ត៌មានពីលោកមេឃុំព្រែកដាច់ឈ្មោះ ជន នី បានប្រាប់បណ្ដាញអង្គភាពសារព័ត៌មានយើងខ្ញុំឲ្យដឹងថា:ការចាក់ដីបិទព្រែកដាច់!មួយកន្លែងនេះគឺដើម្បីធ្វើផ្លូវឆ្លងកាត់ព្រែកទៅមកនិងងាយស្រួលឱ្យប្រជាពលរដ្ឋទាំងសងខាងព្រែកឆ្លងកាត់ឬបានធ្វើដំណើរកុំឱ្យជួបការលំបាកដូចពេលកន្លងមក!
តែអ្វីដែលគួរឲ្យមានការចាប់អារម្មណ៍នឹងឆ្ងល់យ៉ាងខ្លាំងរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះថា:ហេតុអ្វីបានជាអាជ្ញាធរក្នុងមូលដ្ឋានចាក់ដីកាត់ព្រែកដើម្បីធ្វើផ្លូវនេះម្ដេចក៏មិនដាក់ប្រព័ន្ធលូឱ្យបានត្រឹមត្រូវ ដើម្បីបង្ហូរឬរំដោះចរន្តទឹកឲ្យហូរដូចធម្មតាទៅ?
បើតាមការបកស្រាយរបស់
លោក អ៊ុក វុទ្ធី មន្ត្រីជំនាញខាងនីតិកម្មនៃក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថា:រាល់ការចាក់ដីបិទព្រែកឬក៏ការចាក់ដីរំលោភចូលចំណីព្រែកគឺជាការរំលោភបំពាននិងការកាត់ផ្ដាច់ចរន្តទឹកហូរធ្វើឲ្យទឹកមានការជនលិចនៅតំបន់ជិតខាងផ្សេងៗទៀត!ចំណែកឯការចាក់ដីកាត់ព្រែកដើម្បីធ្វើជាផ្លូវនោះ!មន្ត្រីជំនាញសាងសង់ផ្លូវត្រូវតែដាក់ប្រព័ន្ធលូដើម្បីឲ្យទឹកហូរឆ្លងកាត់ធម្មតា!
ចំណែកឯលោក ចាប ច័ន្ទវិទ្យា អភិបាលនៃគណៈអភិបាលស្រុកលើកដែក
ពេលដែលបណ្ដាញអ្នកសារព័ត៌មានយើងខ្ញុំបានសួរទៅលោកអំពីបញ្ហាខាងលើនេះ!លោកមិនទាន់បានឆ្លើយតបចម្លើយអ្វីមួយទៅតាមសំណួររបស់អ្នកសារព័ត៌មានទេ!តែបែរជាលោកមានពាក្យសួរបកមកកាន់អ្នកសារព័ត៌មានវិញថា:តើលោកបានសួរទៅលោកមេឃុំព្រែកដាច់ទេ!ថា:ការធ្វើផ្លូវឆ្លងកាត់ព្រែកដាច់នេះ!គឺធ្វើដើម្បីអ្វី?ហើយការធ្វើផ្លូវឆ្លងកាត់ព្រែកដាច់នេះដែរគឺជាមូលនិធិខាងណាដែរ?អ្នកសារព័ត៌មានក៏បានឆ្លើយប្រាប់ទៅលោកអភិបាលស្រុកវិញថាខ្ញុំមិនបានសួរចាក់ឬចកុលទៅនឹងការអភិវឌ្ឍន៍ផ្លូវនេះតើមានមូលនិធិឬក៏ធ្វើដើម្បីអ្វីនោះទេ!?
តែអ្វីដែលគួរឲ្យឆ្ងល់របស់ប្រជាពលរដ្ឋជិតខាងគឺស្ថិតនៅត្រង់ចំណុចការចាក់ដីលុបបិទព្រែកទាំងស្រុងហើយបែរជាមិនដាក់ប្រព័ន្ធលូឲ្យទឹកហូរដូចធម្មតាវិញតែប៉ុណ្ណឹង!ហើយការចាក់លុបបិទព្រែកដើម្បីធ្វើផ្លូវឆ្លងកាត់ព្រែកដាច់នេះដែរ!
តើអាជ្ញាធរមូលដ្ឋានបានជូនដំណឹងទៅដល់ក្រសួងមានសមត្ថកិច្ចពាក់ព័ន្ធដូចជាក្រសួងធនធានទឹកនិងអូតូនិយមហើយឬនៅ!!??
តាមប្រភពពីប្រជាពលតាមដងព្រៃដាច់នេះនឹងសុំមិនបញ្ចេញឈ្មោះបាននិយាយតិចៗប្រាប់បណ្ដាញសារព័ត៌មានយើងថា:ព្រែកដាច់នេះជាច្រើនឆ្នាំដែរហើយពេលរដូវវស្សាទឹកឡើងមិនដែលឃើញទឹកលិចឬក៏ហូរឆ្លងកាត់ព្រែកនេះទេ!
ប្រហែលជាព្រែកមួយកន្លែងនេះនឹងអាចក្លាយទៅជាទីតាំងផ្ទះសម្បែងឬក៏ភូមិដ្ឋានរបស់ប្រជាពលរដ្ឋហើយនាពេលអនាគត!!??ប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រែកដាច់ទាំងមូលបានស្នើសុំទៅដល់ថ្នាក់ដឹកនាំព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធមេត្តាចុះត្រួតពិនិត្យទីតាំងព្រែកដាច់មួយកន្លែងនេះ! ហ្នឹង!ដើម្បីកុំឲ្យព្រែកដាច់នេះ
បាត់ឈ្មោះបាត់ស្រមោល ដោយសារការប៉ុនប៉ងនិងមានចេតនាអាក្រក់ណាមួយពីសំណាក់បុគ្គលខិលខូចមួយចំនួនដែលចង់លេបយកទ្រព្យសម្បត្តិសាធារណៈមួយកន្លែងនេះ!យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនឲ្យសោះ!!??
