ថ្ងៃទី៥ មីនា ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍ទូទាំងកម្ពុជា សម្លាប់ជីវិតមនុស្សស្លាប់៥នាក់ និងរបួសធ្ងន់ស្រាល១៥នាក់

នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសកម្ពុជា គិតត្រឹមពីម៉ោង ២រសៀល ថ្ងៃទី៤ ខែមីនា ដល់ម៉ោង ២រសៀល ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦) បានកើតឡើងចំនួន ៦លើក (យប់ ២លើក) បណ្តាលឱ្យមនុស្សស្លាប់ ៥នាក់ (ស្រី ១នាក់) រងរបួសសរុប ១៥នាក់ ក្នុងនោះរងរបួសធ្ងន់ ៥នាក់ (ស្រី ២នាក់) រងរបួសស្រាល ១០នាក់ (ស្រី ៤នាក់) និងមិនពាក់មួកសុវត្ថិភាព ៣នាក់ (យប់ ៣នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្បឿន ៣លើក (ស្លាប់ ៣នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ៩នាក់) មិនគោរពសិទ្ឋិ ១លើក (របួសធ្ងន់ ១នាក់, របួសស្រាល ១នាក់) មិនប្រកាន់ស្តាំ ១លើក (ស្លាប់ ២នាក់) និងបត់គ្រោះថ្នាក់ ១លើក ( របួសធ្ងន់ ២នាក់)៕