ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ មានមនុស្ស៦ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសកម្ពុជា
ថ្ងៃចេញផ្សាយៈ 05/05/2026
របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ បានកើតឡើងចំនួន៥លើក (យប់ ២លើក) បណ្តាលឱ្យមនុស្សស្លាប់៦នាក់ របួសសរុប៥នាក់ ក្នុងនោះរបួសធ្ងន់២នាក់ របួសស្រាល៣នាក់ និងមិនពាក់មួកសុវត្ថិភាព ៤នាក់ (យប់ ១នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន ៤លើក (ស្លាប់ ៦នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ២នាក់) និងមិនគោរពសិទ្ឋិ ១លើក (របួសធ្ងន់១នាក់, របួសស្រាល១នាក់) ៕
