ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ និងជាប្រធានក្រុមការងារចំពោះកិច្ចសម្រាប់រៀបចំការដាក់ឱ្យដំណើរការសាកល្បងការអនុវត្តទោសការងារសហគមន៍
ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ និងជាប្រធានក្រុមការងារចំពោះកិច្ចសម្រាប់រៀបចំការដាក់ឱ្យដំណើរការសាកល្បងការអនុវត្តទោសការងារសហគមន៍ ចូលរួមកិច្ចប្រជុំក្រោមអធិបតីភាពដឹកនាំដោយឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពិនិត្យពិភាក្សាលើ”ជម្រើសនៃយន្តការគតិយុត្តិក្នុងការអប់រំកែប្រែជនល្មើសក្រៅពីការឃុំខ្លួនសម្រាប់ការអនុវត្តចំពោះករណីក្មេងទំនើង”
================
រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ នាទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ និងជាប្រធានក្រុមការងារចំពោះកិច្ចសម្រាប់រៀបចំការដាក់ឱ្យដំណើរការសាកល្បងការអនុវត្តទោសការងារសហគមន៍ ចូលរួមកិច្ចប្រជុំក្រោមអធិបតីភាពដឹកនាំដោយឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពិនិត្យពិភាក្សាលើ”ជម្រើសនៃយន្តការគតិយុត្តិក្នុងការអប់រំកែប្រែជនល្មើសក្រៅពីការឃុំខ្លួនសម្រាប់ការអនុវត្តចំពោះករណីក្មេងទំនើង”
ដែលរៀបចំឡើងដោយក្រុមការងារបច្ចេកទេសនៃគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ និងក្រុមការងារបច្ចេកទេសនៃទោសការងារសហគមន៍ក្រសួងយុត្តិធម៌។
កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើទិដ្ឋភាពច្បាប់ និងវិធានការចាំបាច់ និងសមស្របទៅនឹងបរិបទសង្គម ដើម្បីឆ្លើយតបទៅនឹងបញ្ហាក្មេងទំនើង ប្រកបដោយប្រសិទ្ធភាព និងបម្រើដល់ប្រយោជន៍របស់សង្គមជាតិ ព្រមទាំងការគិតគូរអំពីវិធានការដែលផ្តោតលើការអប់រំ កែប្រែ និងស្តារនីតិសម្បទារបស់ក្មេងទំនើង សំដៅធានាការធ្វើសមារណកម្មវិលត្រឡប់ចូលសង្គមវិញដោយជោគជ័យ ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
