នេះគឺជាសកម្មភាពកម្លាំងស៊ីម៉ាក់កម្ពុជានៅព្រឹកថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ រៀបចំកម្ទេចគ្រាប់បែកចង្កោមដែលកងទ័ពថៃបានទម្លាក់ និងបន្សល់ទុក ក្នុងអំឡុងពេលសង្រ្គាមឈ្លានពានមកលើដែនអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា
ថ្ងៃចេញផ្សាយៈ 30/04/2026
នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់។
សូមរំឭកថា បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលក្រុងសំរោងចាប់ពីម៉ោង ៩:០០ នាទី ដល់ម៉ោង ១០:០០ នាទី ថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ ស៊ីម៉ាក់កម្ពុជាធ្វើការបំផ្ទុះកម្ទេចគ្រាប់បែកចង្កោមចំនួន៣៩គ្រាប់ ដែលបានប្រមូលពីតំបន់គ្រោះថ្នាក់ ក្នុងភូមិសាស្ត្រសង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ៕
