រដ្ឋបាលក្រុងសំរោង ជូនដំណឹងថា៖ ចាប់ពីម៉ោង ៩:០០ នាទី ដល់ម៉ោង ១០:០០ នាទីព្រឹកថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦

រដ្ឋបាលក្រុងសំរោង ជូនដំណឹងថា៖ ចាប់ពីម៉ោង ៩:០០ នាទី ដល់ម៉ោង ១០:០០ នាទីព្រឹកថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ ស៊ីម៉ាក់កម្ពុជា (CMAC) នឹងបំផ្ទុះកម្ទេចគ្រាប់បែកចង្កោមចំនួន៣៩គ្រាប់ ដែលបានប្រមូលពីតំបន់គ្រោះថ្នាក់ ក្នុងភូមិសាស្ត្រសង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងខាងលើ ឬកំពុងធ្វើដំណើរឆ្លងកាត់ មេត្តាជ្រាបជាដំណឹង និង «សូមកុំមានការភិតភ័យ» នៅពេលឮសូរសំឡេងផ្ទុះក្នុងកំលុងពេលដែលបានកំណត់ខាងលើនេះ៕