បងប្អូនប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង បានរអ៊ូរទាំចំពោះការបាក់ស្រុតដីផ្លូវមាត់ទន្លេ!ដែលមានសាឡង់បូមខ្សាច់ជាច្រើនគ្រឿងកំពុងតែបូមយ៉ាងគគ្រឹកគគ្រេងនៅតាមដងទន្លេមេគង្គក្រោម! ក្បែរនិងច្រាំងមាត់ទន្លេ ចម្ងាយប្រហែល 600 ម៉ែត្រពីកន្លែងបាក់ស្រុត!នឹងធ្វើឱ្យប៉ះពាល់ដល់លំនៅឋានឬការរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន!
បងប្អូនប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិបង្អែក
ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង
បានរអ៊ូរទាំចំពោះការបាក់ស្រុតដីផ្លូវមាត់ទន្លេ!ដែលមានសាឡង់បូមខ្សាច់ជាច្រើនគ្រឿងកំពុងតែបូមយ៉ាងគគ្រឹកគគ្រេងនៅតាមដងទន្លេមេគង្គក្រោម! ក្បែរនិងច្រាំងមាត់ទន្លេ ចម្ងាយប្រហែល 600 ម៉ែត្រពីកន្លែងបាក់ស្រុត!នឹងធ្វើឱ្យប៉ះពាល់ដល់លំនៅឋានឬការរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន!
សាឡង់បូមខ្សាច់យ៉ាងអាណាធិបតេយ្យ
ខណៈលោក យស់ ស៊ីណាតអភិបាលស្រុកពាមជរ និងលោក
សួន សុម៉ាលីនអភិបាលខេត្តព្រៃវែង
ហាក់គ្មានចំណាត់ការទប់ស្កាត់បន្តិចសោះ!ដែលធ្វើឲ្យបាក់ផ្លូវជាប់មាត់ទន្លេនិងប៉ះពាល់ដល់លំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិតែម្ដង!
បើតាមការបំភ្លឺដល់អ្នកសារព័ត៌មាន
លោកមេឃុំស្វាយភ្លោះ!បានបញ្ជាក់ដែរថាលោកបានដឹងព័ត៌មានក្នុងការបាក់សុទ្ធច្រាំងមាត់ទន្លេនេះហើយ!ហើយលោកបានត្រឹមតែធ្វើរបាយការណ៍ជូនទៅថ្នាក់ស្រុកតែប៉ុណ្ណោះ!លោកមេឃុំបានបញ្ជាក់ទៀតថា:ការបាក់ស្រុតច្រាំងទន្លេមួយកន្លែងនេះ!គឺបាក់នៅក្នុងរដូវប្រាំងតែប៉ុណ្ណោះ!តែចំណែកនៅរដូវវស្សាមិនដែលបាក់ច្រាំងនេះទេ!លោកមេឃុំបានបន្តទៀតថា:សាឡង់វាបូមនៅខាងលើប្រហែលជា 600 ម៉ែត្រជាង
ពីរកន្លែងបាក់ស្រុតច្រាំងទន្លេ!ហើយលោកមេឃុំក៏បានធ្វើរបាយការណ៍ជូនលោកអភិបាលស្រុកពាមជររួចរាល់ហើយដែរ!និងដើម្បីឲ្យថ្នាក់លើចុះមកពិនិត្យនៅទីតាំងមួយកន្លែងនេះ!តើការបាក់ស្រុតនេះមូលហេតុមកពីបូមខ្សាច់ឬក៏បណ្ដាលមកពីគ្រោះធម្មជាតិ!ហើយលោកមេគង្គក៏នៅតែបញ្ជាក់ទៀតថា:សាឡង់បូមខ្សាច់គឺនៅតែបូមជារៀងរាល់ថ្ងៃដដែល!
ចំណែកឯលោក យស ស៊ីណាត អភិបាលស្រុកពាមជរ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានជាលាយលាកអក្សរតាមរយៈតេឡេក្រាមរបស់លោកថា:
ករណីនេះខ្ញុំបានដឹងហើយការបាក់ច្រាំងទន្លេនេះមិនមែនតែបាក់ក្នុងឆ្នាំនេះទេ!តាមរបាយការណ៍លោកមេឃុំបានរាយការណ៍ជូនមកខ្ញុំថា:បាក់ចាប់តាំងពីឆ្នាំ 2015 មកម៉្លេះ!ហើយចំពោះការអនុញ្ញាតច្បាប់ឲ្យសាឡង់បូមខ្សាច់
សមត្ថកិច្ចថ្នាក់ស្រុកពុំមានសិទ្ធិអនុញ្ញាតទេ!ចំពោះវិធានការនោះខ្ញុំសូមគោលការណ៍ណែនាំពីថ្នាក់លើសិន!
ព្រោះសមត្ថកិច្ចថ្នាក់ស្រុកមិនមានជំនាញគ្រប់គ្រាន់សម្រាប់ក្នុងការពិនិត្យលក្ខណៈបច្ចេកទេសគ្រប់ជ្រុងជ្រោយទេ!
មានតែមន្ទីរជំនាញឬក្រសួងស្ថាប័នជំនាញប៉ុណ្ណោះ!ទើបអាចវាយតម្លៃនៃការបាក់ច្រាំងទន្លេនេះបណ្ដាលមកពីករណីអ្វី!
មហាជននិងប្រជាពលរដ្ឋបានងឿងឆ្ងល់ថា:បើដូចការបកស្រាយរបស់លោកមេឃុំនិងលោកអភិបាលស្រុកខាងលើ!បើដឹងថាទីតាំងមួយកន្លែងនេះ!ចាប់ផ្ដើមបាក់ស្រុតចាប់តាំងពីឆ្នាំ 2015 មកម៉្លេះ!ហេតុអ្វី!?អាជ្ញាធរនិងមន្ទីរជំនាញពាក់ព័ន្ធនៅតែអនុញ្ញាតឲ្យក្រុមហ៊ុនបូមខ្សាច់បានដាក់សាឡង់ជាច្រើនគ្រឿងបូមយ៉ាង
គគ្រឹងគគ្រេងយ៉ាងដូច្នេះ!?ហ្នឹងធ្វើឲ្យបាក់ស្រុតច្រាំងទន្លេធ្វើឲ្យប៉ះពាល់ដល់លំនៅឋាននិងការរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងដូច្នេះទៅវិញ!
ប្រជាពលរដ្ឋបានចោទសួរថា:តើអាជ្ញាធរនិងសមត្ថកិច្ចឬមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងស្រុកពាមជរឬខេត្តព្រៃវែង!បានដឹងយល់សុខទុក្ខនិងទុក្ខធុរៈការលំបាករបស់ប្រជាពលរដ្ឋប្រចាំថ្ងៃយ៉ាងណាហើយ!ទើបបានបណ្ដែតបណ្ដោយឱ្យក្រុមហ៊ុនបូមខ្សាច់មកធ្វើអាជីវកម្មយ៉ាងណាធិបតេយ្យ។និងបំផ្លាញធនធានធម្មជាតិបណ្ដាលឱ្យមានផលប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈជាពិសេសគឺការរស់នៅរបស់ប្រជាពលរដ្ឋកំពុងតែជួបប្រទះនូវឧបសគ្គក្នុងការបាត់បង់ផ្ទះសម្បែងផ្លូវធ្លាប់ដើរនិងរងទុកជារៀងរាល់ថ្ងៃមិនដឹងជាថ្ងៃណាការបាក់ស្រុតច្រាំងទន្លេនេះនឹងលាបត្របាក់យកលំនៅដ្ឋានរបស់ពួកគាត់ទាំងស្រុងទៅក្នុងបាតទន្លេជាក់ជាមិនខានទេ!?
នេះគឺជាភាពមិនទទួលខុសត្រូវរវាងលោកមេឃុំស្វាយភ្លោះនិងលោកអភិបាលស្រុកពាមជរ លោកទាំងពីរនាក់មានចម្លើយឆ្លើយមកដូចលក្ខណៈត្រៀមទុកជាមុនក្នុងការបំភ្លឺដល់អ្នកសារព័ត៌មានអញ្ចឹង!គឺលោកឆ្លើយមកដើម្បីឲ្យតែរួចខ្លួនមួយគ្រាក្នុងពេលវេលាដែលអ្នកសារព័ត៌មានបានសួរនាំអំពីបញ្ហាផ្សេងៗនោះ!យ៉ាងណាមិញដូចជាករណីបាក់ស្រុតច្រាំងទន្លេស្ថិតនៅក្នុងភូមិបង្អែកឃុំស្វាយភ្លោះ ស្រុកពាមជរអញ្ចឹង!មេឃុំនិងលោកអភិបាលស្រុក បាននិយាយដូចគ្នាថា:ខ្ញុំគ្មានសមត្ថកិច្ចនៅក្នុងករណីបូមខ្សាច់ដែលបណ្ដាលឲ្យបាក់ស្រុតច្រាំងទន្លេនេះទេ!ខ្ញុំគ្រាន់តែមានសិទ្ធិធ្វើរបាយការណ៍ជូនថ្នាក់លើតែប៉ុណ្ណឹង!
មហាជននិងប្រជាពលរដ្ឋក៏បានសំណូមពរទៅដល់ក្រសួងធនធានទឹកនិងអុតុនិយមព្រមទាំងក្រសួងពាណិជ្ជកម្មសូមលោកដាក់មន្ត្រីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យសាឡង់បូមខ្សាច់និងការបាក់ស្រុតច្រាំងទន្លេ!ដែលស្ថិតនៅចំណុចភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ
ខេត្តព្រៃវែងនេះផង!និងសូមត្រួតពិនិត្យក្នុងការធ្វើអាជីវកម្មមួយនេះ!ថាតើពួកគាត់មានលិខិតអនុញ្ញាតឲ្យធ្វើអាជីវកម្មចេញដោយក្រសួងពាណិជ្ជកម្មហើយឬនៅ! ហ្នឹង!ស្តង់ដាអាជីវកម្មបូមខ្សាច់មានកម្រិតណាខ្លះដែលក្រោមការត្រួតពិនិត្យរបស់ក្រសួងធនធានទឹកនិងអូតូនិយម!?
[4/20/2026 5:51 PM] Ssbtnews V: ករណីនេះខ្ញុំ បានដឹងហើយការបាក់ច្រាំងទន្លេរនេះ មិនមែនតែបាក់ក្នុងឆ្នាំនេះទេរ តាមរបាយការណ៍របស់លោកមេឃុំ បានរាយការណ៍ ជូនមកខ្ញុំ ថាបាក់ចាប់តាំងពីឆ្នាំ២០១៥មកម្លះ ។ ហើយចំពោះអនុញ្ញាតិច្បាប់អោយសាឡុងបូមខ្សាច់ សមត្ថកិច្ច ថ្នាក់ស្រុកពុំមានសិទ្ធអនុញ្ញាតិទេ ចំពោះវិធានការណ៍នោះខ្ញុំសូមគោលការណ៍ណែនាំពីថ្នាក់លើសិន។ ព្រោះសមត្ថកិច្ចថ្នាក់ស្រុកមិនមានជំនាញគ្រប់គ្រាន់ សម្រាប់ក្នុងពិនិត្យ លក្ខណះបច្ចេកទេស គ្រប់ជ្រុងជ្រោយទេ។ មានតែមន្ទីរជំនាញ ឬក្រសួងស្ថាបន័ជំនាញប៉ុណ្ណោះ ទើបអាចវាយតម្លៃ នៃការបាក់ច្រាំងទន្លេរនេះបណ្ដាលមកពីករណីអ្វី។ សូមអរគុណ
