អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ៖ មកដល់ពេលនេះ កំណាត់ចុងក្រោយ នៃគម្រោងស្តារនិងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សម្រេចលទ្ធផលជាង៥១ភាគរយ
នៅលើបណ្ដាញសង្គមផ្លូវការនាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមសប្តាហ៍ទី១ ខែមេសា ឆ្នាំ២០២៦ កំណាត់ចុងក្រោយ នៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត)ខេត្តបន្ទាយមានជ័យ ប្រវែង ៣៥,១៤គីឡូម៉ែត្រ សម្រចបានលទ្ធផលជារួម ៥១,០៧% ។
តាមផែនការ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) គ្រោងបញ្ចប់នៅអំឡុងឆ្នាំ២០២៧ខាងមុខនេះ ខណៈដំណើរការការដ្ឋានកំពុងមមាញឹក ។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន អំពាវនាវអ្នកប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥(សិរីសោភ័ណ-ប៉ោយប៉ែត) មេត្តាប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុខសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ ព្រមទាំងបើកបរក្នុងល្បឿនសមល្មមកាត់បន្ថយការហុយធូលីលើប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ៕
