សេចក្តីបំភ្លឺព័ត៌មាន! ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ មានកិត្តិយសសូមជម្រាបជូនសាធារណជនពាក់ព័ន្ធផេកឈ្មោះ Khmer New បង្ហោះផ្សព្វរូបភាពអមដោយខ្លឹមសារថា៖ ហ៊ានណាស់ ករណី ឆក់ខ្សែក នៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ។

ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត កម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ធ្វេីការស្រាវជ្រាវដល់កន្លែងកេីតហេតុ ជាលទ្ធផលពិតជាមានករណី អំពើលួច (ឆក់ខ្សែក)
-កើតហេតុ៖ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៦:២៤នាទី
-ចំណុច៖ ផ្លូវបេតុង ភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។
*ជនរងគ្រោះ ០១នាក់
-ឈ្មោះ សូ យ៉េត ភេទស្រី អាយុ៧០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
*ជនសង្ស័យ ០១នាក់
-មិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល២២ឆ្នាំ ជិះម៉ូតូម៉ាក Suzuki Nex ពណ៌ស លាយក្រហម។
**ផលប៉ះពាល់
-ខ្សែ កផ្លាកទីន ០១ខ្សែ មានទម្ងន់ ០១តម្លឹង (ធ្វើឱ្យដាច់ យកបានមកវិញ)។

ករណីខាងលើនេះ កម្លាំងផ្នែកយុត្តិធម៌ក្រុងតាខ្មៅ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលសិត្បូ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ខេត្តកណ្តាល កំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់កំណត់អត្តសញ្ញាណជនសង្ស័យយកមកចាត់ការតាមនីតិវិធី ឱ្យខានតែបាន។

អាស្រ័យហេតុនេះ សូមសាធារណជននិងបណ្តាញសារព័ត៌មាន ជ្រាបតាមការគួរ!