ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើកឡើងថា ទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើកឡើងថា ទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន ដែលត្រូវបានពូនជ្រុំដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កំពុងបន្តរីកចម្រើនកាន់តែរឹងមាំឥតឈប់ឈរ សម្រាប់ជាផលប្រយោជន៍ទៅវិញទៅមកនៃជាតិ និងប្រជាជនយើងទាំងពីរ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើកឡើងបែបនេះ ខណៈដែលឯកឧត្តម និងលោកជំទាវ ទទួលឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី អញ្ជើញមកកាន់គេហដ្ឋានរបស់ឯកឧត្តម ជូនពរក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ៕