តើមានអ្វីនៅពីក្រោយកាស៊ីណូម៉ូណាកូ(MONACO) ច្រកទ្វារព្រំដែនអន្ដរជាតិបន្ទាយចក្រី បើកអោយពលរដ្ឋខែ្មរ និងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រខ្លះមិនមានប៉ាស្ព័រចេញចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេង សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់!
ខេត្តព្រៃវែង ៖
ច្រកបន្ទាយចក្រីព្រំដែនកម្ពុជាវៀតណាមគឺជាសំបុកល្បែងស៊ីសងគ្រប់ប្រភេទរបស់បុគ្គលសង្គមងងឹតមួយចំនួន!បានសហការគ្នាជាមួយនឹងអ្នកតាមម្ចាស់ស្រុក
បានប្រែក្លាយតំបន់នេះ!ឲ្យក្លាយទៅជាឋានសួគ៌លោកី!នៃបទល្មើសល្បែងស៊ីសងខុសច្បាប់!
យ៉ាងណាមិញ!
បុគ្គលដែលជាម្ចាស់កាស៊ីណូ
យីហោ ម៉ូណាកូ(MONACO) បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមខ្លះមានប៉ាស្ព័រខ្លះទៀតមិនមានប៉ាស្ព័រឆ្លងដែន ចេញចូលលេងល្បែងស៊ីសងខុសច្បាប់យ៉ាងគគ្រឹក គគ្រេង អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនទាន់ចាត់វិធានការបង្ក្រាបនោះទេ ហ្នឹង!នាំគ្នារក្សាភាពសស្ងៀមស្ងាត់!
នៅថ្ងៃទី០១ខែមេសាឆ្នាំ២០២៦នេះបើតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង បានឲ្យដឹងថា: កាស៊ីណូ ម៉ូណាកូ(MONACO) កំពុងបើកឲ្យពលរដ្ឋខ្មែរនិងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រ ខ្លះទៀតមិនមានប៉ាស្ព័រ
ចូលលេងល្បែងដោយសេរីចាក់ភ្នាល់ដាក់លុយសុីសងខុសច្បាប់! ជល់មាន់ បៀរ អាប៉ោង យូគី!យ៉ាងគគ្រឹកគគ្រេង អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានស្រុក.ខេត្ត.មិនហ៊ានធ្វើការទប់ស្កាត់និងបង្ក្រាបនោះទេ! បែជានាំគ្នាបំភ្លេចគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព៧ ចំណុចដែលរាជរដ្ឋាភិបាលនឹងបានដាក់ចេញដោយក្រសួងមហាផ្ទៃ។
អាជ្ញាធរថ្នាក់ឃុំ និងសមត្ថកិច្ចថ្នាក់ស្រុក មិនគួរបណ្តែតបណ្តោយឲ្យបុគ្គលជាម្ចាស់ កាសុីណូ ម៉ូណាកូ(MONACO) បើកអោយក្រុមញៀនល្បែងជាពលរដ្ឋខ្មែរនិងជនជាតិវៀតណាមឆ្លងដែនចេញចូលលេងល្បែងគឺជល់មាន់ បៀរ អាប៉ោង និងល្បែងផ្សេងៗជាច្រើនប្រភេទទៀតយ៉ាងគគ្រឹក គគ្រេងធ្វើអោយពលរដ្ឋដែលរស់នៅក្បែរទីតាំងនោះ!មានការព្រួយបារម្ភភ័យខ្លាចបញ្ហាអសន្តិសុខ សង្គម និងអំពើចោរកម្ម ចោរលួច ចោរឆក់ ចោរប្លន់ ចោរគាស់ផ្ទះប្រើអំពេីហឹង្សាហ្នឹង!គ្រឿងញៀន ជាដើមចមចេញពីល្បែងសុីសងទាទាំងនេះឯ!
ករណីកាស៊ីណូ ម៉ូណាកូ(MONACO) បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀត ណាម ចូលលេងល្បែងសុីលងផ្ទុយពីច្បាប់អអនុញ្ញាត!របស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា!ហ្នឹង! អាជ្ញាធរព្រមទាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធនៅមិនទាន់ចាត់វិធានការបង្ក្រាបឲ្យស្របតាមគោលនយោបាយភូមិឃុំសង្កាត់សុវត្ថិភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលហ្នឹងក្រសួងមហាផ្ទៃបានដាក់ចេញនោះទេ!
ហេតុនេះហើយសូមលោក
ឈឿន ប៊ុនឆន ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ជួយត្រួតពិនិត្យមើលភាពអសកម្មររបស់លោក ជៃ សេងហ៊ាង អធិការដ្ឋាននគរបាលស្រុកព្រះស្ដេច ដែលបណ្តោយឲ្យម្ចាស់កាសុីណូ ម៉ូណាកូ(MONACO) បើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀណាម
ចូលលេងល្បែងជល់មាន់ទ្រង់ទ្រាយធំ នៅក្នុងកាសុីណូម៉ូណាកូ(MONACO) ក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រងមិនព្រមទប់ស្កាត់។
ប្រជាពលរដ្ឋរស់នៅភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច សូមអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ! ជាពិសេសឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មេត្តាចាត់កម្លាំងមន្ត្រីជំនាញក្រោមឱវាទចុះពិនិត្យស្រាវជ្រាវលើករណី ម្ចាស់កាសុីណូម៉ូណាកូ(MONACO) ដែលហ៊ានបើកអោយពលរដ្ឋខ្មែរ! និងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រ ខ្លះទៀតមិនមានប៉ាស្ព័!ចេញចូលលេងល្បែងសុីសងយ៉ាងគគ្រឹក គគ្រេងនៅក្នុងភូមិសាស្ត្រខាងលើ!ហ្នឹង!ទប់ស្កាត់បង្ក្រាប អោយមានប្រសិទ្ធភាព ដើម្បីពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ជូនពលរដ្ឋក្នុងមូលដ្ឋាន ៕
អង្គភាពសារព័ត៌មានខ្ញុំផ្សាយព័ត៌មានមិនបំភើសនិយាយតែការពិត!ដើម្បីផ្ញើជូនថ្នាក់ដឹកនាំខាងលើឲ្យលោកបានជ្រាបតែប៉ុណ្ណោះ!!!?
