ផ្លូវជនបទចំនួន២ខ្សែ នៅក្នុងខេត្តបាត់ដំបង អនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងក្របខណ្ឌគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម
ថ្ងៃចេញផ្សាយៈ 04/04/2026
ផ្លូវជនបទចំនួន២ខ្សែ នៅក្នុងខេត្តបាត់ដំបង អនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងក្របខណ្ឌគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម ក្រោមហិរញ្ញប្បទានកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម ធនាគារវិនិយោគអឺរ៉ុប និងមូលនិធិវិនិយោគអាស៊ី នៃសហភាពអឺរ៉ុប សម្រេចបានលទ្ធផលជាង៥០ភាគរយ។ នេះបើតាមការបញ្ជាក់របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឱកាសដែលឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំមន្ដ្រីបច្ចេកទេសពិនិត្យការដ្ឋានសាងសង់ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦៕
