យោងតាមការផ្សាយផ្ទាល់របស់ Reuters នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ម៉ោងពេលនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ត្រូវនឹងយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ម៉ោងពេលនៅកម្ពុជា កិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព បានចាប់ផ្ដើមជាផ្លូវការហើយ ក្រោមការថ្លែងបើកពីសំណាក់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ។

យោងតាមការផ្សាយផ្ទាល់របស់ Reuters នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ម៉ោងពេលនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ត្រូវនឹងយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ម៉ោងពេលនៅកម្ពុជា កិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព បានចាប់ផ្ដើមជាផ្លូវការហើយ ក្រោមការថ្លែងបើកពីសំណាក់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ។ ជាមួយគ្នាសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងបណ្ដាមេដឹកនាំប្រទេសដទៃទៀតដែលត្រូវបានអញ្ជើញ ក៏កំពុងស្ថិតនៅទៅកន្លែងរៀបចំពិធីបើកកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាពនេះដែរ៕