លោកមេប៉ុស្តិ៍ពពែត ស្រុកស្វាយទាប បាញ់ជនរងគ្រោះបាក់ភ្លៅ រួចសម្រួលបញ្ចប់រឿងដោយស្ងាត់ៗ!

(ស្វាយរៀង)៖ លោកវរសេនីយ៍ត្រី អ៊ុន វ៉ាន់ថុល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង បានរងការចោទប្រកាន់ថា”ប្រើប្រាស់អាវុធ ដោយមិនសមហេតុផល បាញ់ប្រហារទៅលើជនរងគ្រោះ បណ្តាលឱ្យបាក់ភ្លៅ ខណៈពេលជនរងគ្រោះ ទៅទារលុយពីស្ដ្រីម្នាក់ដែលត្រូវជាក្មួយរបស់លោកមេភូមិ..!។

*ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើង នៅភូមិកំពោតម្រាក់ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង កាលពីថ្ងៃទី១៦.០៣.២០២៦។

*ជនដៃដល់ឈ្មោះ អ៊ុន វ៉ាន់ថុល មានតួនាទីជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពពែត.!។
*រីឯជនរងគ្រោះជាមនុស្សប្រុស នៅភូមិកើតហេតុរងរបួសធ្ងន់(បាក់ភ្លៅ)..!។

*សេចក្តីរាយការណ៍បានឱ្យអង្គភាពសារព័ត៌មានយើងខ្ញុំបានដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ បានទៅទារលុយពីស្ដ្រីម្នាក់! ដែលជំពាក់លុយខ្លួនចំនួន១៥.០០០រៀល នៅភូមិកើតហេតុខាងលើ..!។

ក្នុងនោះ! ក៏មានការប្រកែកពាក្យសម្ដីរវាងអ្នកទាំង២ ហើយស្ដ្រីរូបនោះ!បានប្ដឹងទៅលោកមេភូមិ ដែលត្រូវជាឪពុកមារបស់ខ្លួន!

ជាមួយគ្នានោះ!លោកមេភូមិ ក៏បានរាយការណ៍បន្ត ទៅកាន់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពពែត! ដើម្បីធ្វើកិច្ចអន្តរាគមន៍! ដោយផ្អែកថា ជនរងគ្រោះជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន!

ក្រោយទទួលព័ត៌មានបែបនេះ! លោក អ៊ុន វ៉ាន់ថុល! ប្រដាប់ដោយអាវុធក្នុងដៃ បានចុះមកដល់កន្លែងកើតហេតុ! និងបានបាញ់ជនរងគ្រោះ បណ្ដាលឱ្យបាក់ភ្លៅតែម្ដង រួចចោទថា”ជនរងគ្រោះតដៃ”!!?

*ប្រភពបន្តថា តាមពិតទៅជនរងគ្រោះ ពុំបានតដៃជាមួយ និងលោកនាយប៉ុស្តិ៍នោះទេ.!?
ដោយការផ្ទុះអាវុធនេះ! មកពីលោកនាយប៉ុស្តិ៍ ចុះប្រតិបត្តិការក្នុងពេលស្រវឹង បាញ់គំរាមផ្ញុកហ្នឹងដី! ដើម្បីសំឡុត បែរជាត្រូវភ្លៅជនរងគ្រោះ..! រួចក៏រកលេសដោះបន្ទុកថា មកពី”ជនរងគ្រោះតដៃប្រើកាំបិតបម្រុងចាក់ខ្លួនជានាយកប៉ុស្តិ៍”!

ប្រភពដដែលបន្ថែមថា! ក្រោយផ្ទុះអាវុធភ្លាមៗ លោកវរសេនីយ៍ត្រី អ៊ុន វ៉ាន់ថុល បានខលទូរស័ព្ទទៅកាន់គ្រូពេទ្យម្នាក់ ដោយថា ជួយហៅឡានពេទ្យឱ្យផង អញបាញ់គេបាក់ជើងហើយ! លុះ១ម៉ោងក្រោយមក ទើបរថយន្តពេទ្យ មកដល់និងជួយសង្គ្រោះ។

*ដើម្បីឱ្យមានចម្លើយទាំងសងខាងនៅរសៀលថ្ងៃទី១៧.០៣.២០២៦ អង្គភាពយើងខ្ញុំ! បានសុំការបំភ្លឺពីលោកវរសេនីយ៍ត្រី អ៊ុន វ៉ាន់ថុល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពពែត ប៉ុន្តែពុំមានការបកស្រាយនោះទេ! ខណៈទូរស័ព្ទចូលហើយលោកមិនទទួល.!

*រីឯលោកអនុសេនីយ៍ឯក ស៊ិន ពិសី អធិការស្រុកស្វាយទាប(ស្ដីទី) ក៏ពុំមានការបកស្រាយដែរ!? ដោយទូរស័ព្ទចូលហើយលោកមិនទទួលដូចគ្នា.!។

*ចំណែកលោក ពេជ្រ វីរៈ ស្នងការខេត្តស្វាយរៀង អង្គភាពសហព័ត៌មានយើងខ្ញុំ បានព្យាយាមសុំការបំភ្លឺ តាមរយៈលេខ012667668 ប៉ុន្តែខលមិនចូលនោះទេ..!។

*ទោះជាយ៉ាងនេះក្ដីលោក ជា ហ៊ន អភិបាលស្រុកស្វាយទាប បានថ្លែងក្នុងសភាពរដិបរដុបថា! ករណីខាងលើកំពុងធ្វើនីតិវិធី! និងសម្រួលគ្នាហើយ..!។

*ក្នុងរឿងនេះ មហាជនទាមទារឱ្យថ្នាក់ដឹកនាំខេត្តស្វាយរៀង! ជាពិសេសក្រសួងមហាផ្ទៃ! សូមមេត្តាពិនិត្យចាត់វិធានការលើលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពពែត! កុំមានការយោគយល់ឱ្យសោះ! ចំពោះភាពឆេវឆាវរបស់លោក ដែលប្រើប្រាស់អាវុធ បាញ់ទាំងកម្រោល បណ្ដាលឱ្យជនរងគ្រោះ(បាក់ភ្លៅ)រួចតាំងរកលេសដោះសារ៕