សំណង់រឹងមាំកំពុងដុះឡើងលើដីចំណីទន្លេបាសាក់ ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ខណៈសាធារណជនសង្ស័យថាគ្មានច្បាប់អនុញ្ញាត
[ភ្នំពេញ]៖ បញ្ហានៃការរំលោភយកដីចំណីទន្លេមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន កំពុងក្លាយជាប្រធានបទដ៏ក្តៅគគុក ក្រោយពីគេសង្កេតឃើញមានការសាងសង់សំណង់រឹងមាំជាបន្តបន្ទាប់ នៅតាមបណ្តោយដងទន្លេបាសាក់ ក្នុងភូមិសាស្ត្រសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមការចុះពិនិត្យជាក់ស្តែងនៅតាមដងទន្លេក្នុងតំបន់នោះ គេឃើញមានសំណង់រឹងមាំតូចធំ កំពុងលេចរូបរាងឡើងយ៉ាងព្រោងព្រាត ដែលរូបភាពនេះត្រូវបានគេលើកឡើងថា ជាការ “រំលោភតាមបែបអ្នកតូចធ្វើតាមតូច អ្នកធំធ្វើតាមធំ”។ សំណង់ទាំងនោះ រួមមានទាំងការចាក់ដីលុបចូលផ្ទៃទន្លេ និងការសាងសង់សំណង់រឹងមាំដែលមើលទៅហាក់បីដូចជាមានលក្ខណៈជាកម្មសិទ្ធិឯកជនយូរអង្វែង។
ករណីនេះ បានបង្កឱ្យមានការងឿងឆ្ងល់ និងមន្ទិលសង្ស័យយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាមជ្ឈដ្ឋានជុំវិញថា តើសំណង់រឹងមាំដែលកំពុងសាងសង់លើដីចំណីទន្លេទាំងនោះ មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួង ឬស្ថាប័នជំនាញពាក់ព័ន្ធដែរឬទេ? ព្រោះតាមផ្លូវច្បាប់ ដីចំណីទន្លេគឺជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដែលត្រូវបានការពារ និងមិនអនុញ្ញាតឱ្យមានការសាងសង់សំណង់រឹងមាំ ឬរំលោភយកធ្វើជាកម្មសិទ្ធិបុគ្គលឡើយ។
ប្រជាពលរដ្ឋបានលើកឡើងថា ប្រសិនបើគ្មានការត្រួតពិនិត្យ និងវិធានការទប់ស្កាត់ឱ្យបានតឹងរ៉ឹងពីសំណាក់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ត្រីជំនាញទេនោះ ដីចំណីទន្លេបាសាក់នឹងត្រូវរងការរំលោភបំពានកាន់តែធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់ចរន្តទឹក ក៏ដូចជាសោភ័ណភាព និងបរិស្ថានទន្លេទាំងមូល។
ជុំវិញបញ្ហានេះ សាធារណជនសង្ឃឹមថា អាជ្ញាធរខណ្ឌច្បារអំពៅ និងមន្ទីរជំនាញពាក់ព័ន្ធនៃរាជធានីភ្នំពេញ នឹងចុះត្រួតពិនិត្យស្រាវជ្រាវឱ្យបានច្បាស់លាស់ ដើម្បីឆ្លើយតបទៅនឹងការមន្ទិលសង្ស័យរបស់ពលរដ្ឋ ក៏ដូចជាដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋឱ្យមានប្រសិទ្ធភាព និងតម្លាភាព!?
យ៉ាងណាមិញមហាជនបានសង្កេតឃើញថា ទីតាំងកំពុងតែសាងសង់សំណង់រឹងចូលតាមបណ្ដោយដងទន្លេបាសាក់ស្ថិតនៅក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នេះ!
អាជ្ញាធរនៅក្នុងមូលដ្ឋានហាក់បីដូចជាធ្វើមើលមិនឃើញ នូវសំណង់មួយកន្លែងនេះដែលកំពុងតែសាងសង់យ៉ាងរួសរវើកដោយគ្មានការព្រួយបារម្ភឬក៏ខ្វល់ខ្វាយចំពោះច្បាប់និងអាជ្ញាធរសមត្ថកិច្ចមកក្រាបឡើយ។
នេះគឺជាបទល្មើសជាក់ស្ដែងដែលមហាជននិងប្រជាពលរដ្ឋទាំងអស់បានមើលឃើញជាក់នឹងភ្នែក!របស់បុគ្គលដែលរំលោភបំពានយកដីកម្មសិទ្ធិសាធារណៈរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដោយមិនខ្វាយខ្វល់ក្នុងការប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈឡើយ!
លោកស្រី ជួប ស៊ីយ៉ុន ជាចៅសង្កាត់ព្រែកប្រា បានឆ្លើយប្រាប់អ្នកសារព័ត៌មានយើងខ្ញុំថា: សំណង់មួយកន្លែងនេះ!ខាងសូរិយោដីនិងខាងខណ្ឌ គេបានចុះមកត្រួតពិនិត្យហើយ!តែលោកស្រីមិនបានបញ្ជាក់ថាការចុះត្រួតពិនិត្យនៃស្ថាប័នពាក់ព័ន្ធនោះ!មានចំណាត់ការដោះស្រាយនិងមិនដឹងទៅជាលទ្ធផលបែបណានោះទេ!
ឆ្ងល់!!?
(តែសំណង់រឹងមួយកន្លែងនេះគឺនៅតែសាងសង់ដដែលមកដល់ពេលនេះ!)
-មហាជនក៏ដូចជាប្រជាពលរដ្ឋរស់នៅជិតខាងនិងរង់ចាំមើលថា! តើចំណាត់ការរបស់ស្ថាប័នពាក់ព័ន្ធជំនាញទាំងអស់នោះ!អស់លោកគាត់ហ្នឹង!! គិតយ៉ាងណាចំពោះទីតាំងសាងសង់ចំណង់រឹងចូលដីទន្លេបាសាក់មួយកន្លែងនេះ!!?
រាយការណ៍ដោយ:
ssbhotnews.com.kh

